គិតមកត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ ៧,៣ លាននាក់ហើយ នៅឡើយមិនទាន់រកថ្នាំសង្កូវឃើញនៅឡើយទេ ។
ក្នុងនោះផងដែរ អ្នកបាត់បង់ជីវិតកើន ៤១៣ ៧៣១ នាក់ ។ ប៉ុន្តែ អ្នកជំងឺជាង ៣,៦ លាននាក់បានជាសះស្បើយវិញផងដែរ ។
នៅសហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ១៩ កើនឡើងសរុបជាង២លាននាក់ ។ ប្រេស៊ីល ៧៤២ ០៨៤ នាក់ ។ រុស្ស៊ី ៤៨៥ ២៥៣នាក់ ។ អង់គ្លេស ២៨៩ ១៤០នាក់ ។ អេស្ប៉ាញ ២៨៩ ០៤៦ នាក់ ។ ប្រទេសទាំងនេះ គឺជាប្រទេសដែលរងគ្រោះពីការឆ្លងកូវីដ១៩ច្រើនបំផុតក្នុងនោះ ។
គួរបញ្ជាក់ថា កូវីដ១៩ ផ្ទុះឡើងដំបូងគេនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ ។ រហូតមកទល់ពេលនេះ កូវីដ១៩បានឆ្លងរាលដាលដល់ដែនដី និងប្រទេសសរុប២៩៩ជុំវិញពិភពលោក ។
អង្គការសុខភាពពិភពលោក ឬ WHO កំពុងព្រួយបារម្ភយ៉ាងខ្លាំងខណៈវីរុសនេះមិនមានសញ្ញាណថមថយចុះនោះឡើយ ហើយថ្នាំសង្កូវទៀតសោត នៅមិនទាន់រកឃើញផងនោះ ៕ ប្រែសម្រួលដោយ៖ thach yat