Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សក់សេះ ឬអណ្តុងប្រាំងធំ ជាឱសថព្យាបាលជំងឺច្រើនមុខតាមបែបធម្មជាតិ

សក់សេះ ឬអណ្តុងប្រាំងធំ ឬ Quisqualis indica Linn មានដុះនៅតំបន់កណ្តាល នៃប្រទេសកម្ពុជា គេដាំយ៉ាងទូលំទូលាយ ភាគច្រើនសម្រាប់លម្អ។ សព្វថ្ងៃនេះ មានគេដាំជាច្រើននៅប្រទេសក្តៅ ជួនកាលដើមសម្រាប់ធ្វើរបង។

រុក្ខជាតិ សក់សេះ ឬអណ្តុងប្រាំងធំ ជាវល្លិ៍ខ្ចីៗ មានរោមខ្លីៗ តិចៗ។ ស្លឹកមានបណ្តោយ ៥ ទៅ ១៥សង់ទីម៉ែត្រ ជាប្រភេទស្លឹកទោល ដុះទល់គ្នាគែមស្លឹកពេញ។ ផ្កាមានកេសរញី និងឈ្មោល ជាមួយគ្នា ជាចង្កោមរាងជាស្ទបកួតូច ចេញនៅចុងមែក ឬប្រគាបស្លឹកមិនចេញតាមមែកទេ ផ្កានីមួយៗ រាងទ្រវែង។ ផ្លែស្ងួតសំបកក្រៅទុំមិនប្រេះ មានជ្រុង ៥ មានគ្រាប់តែមួយ។

តាមក្បួនឱសថបុរាណ ផ្លែនិងគ្រាប់ គឺប្រើប្រាស់ថ្នាំទម្លាក់ព្រូន ជាពិសេសព្រូនចង្កឹះ។ ប្រសិនបើយើងប្រើច្រើនហួសកម្រិត គឺអាចបង្កឱ្យក្អួតចង្អោរ រហូតដល់សន្លប់មិនដឹងខ្លួនផងដែរ។

ចំពោះ គ្រាប់ គឺយកទៅដាំទឹកផឹក សម្រាប់ព្យាបាលក្មេងរាគរូស។ ទឹកច្របាច់ចេញពីទឹកស្លឹក ប្រើជាថ្នាំព្យាបាលបូស ទ្រនិចនិងដំបៅ។ រីឯស្លឹកផ្ទាល់វិញ បុកបិទនៅក្បាល សម្រាប់ការឈឺក្បាល ដែលបណ្តាលមកពីគ្រុនចាញ់ធ្ងន់ធ្ងរ។

នៅតាមតំបន់ខ្លះ ក្នុងប្រទេសកម្ពុជា ផ្លែ និងគ្រាប់ ត្រូវបានគេនាំយកមកប្រើក្នុងការព្យាបាឈឺធ្មេញ បូសទ្រនិចច និងមុខដំបៅរលាក៕

from: https://tnaot.com/km/m/detail/article/9360326