លោកស្រី គីម យ៉ូជុង (Kim Yo-jong) កើតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៨៧។ នៅក្នុងវ័យកុមារភាព លោកស្រីបានចំណាយពេលជាច្រើនឆ្នាំ នៅផ្ទះជាមួយម្តាយ ស្ថិតនៅតំបន់ភ្នំ ឆាងខ្វាង (Ch’angkwang Hill) នាភាគកណ្តាលទីក្រុងព្យុងយ៉ាងជាមួយបងប្រុស២នាក់ទៀត។ប៉ុន្ដែបើតាមប្រធានចុងភៅរបស់ក្រុមគ្រួសារត្រកូល គីម នេះ គឺ ខេនជី ហ្វូជីម៉ូតូ (Kenji Fujimoto) បានបញ្ជាក់ថា ក្រុមគ្រួសារនេះអាចប្រារព្ធពិធីខួបកំណើតជូនលោកស្រី គីម យ៉ូជុង នៅទីក្រុងវុនសាន (Wonsan) ផងដែរ ។
ក្នុងឆ្នាំ១៩៩៦ លោកស្រី គីម យ៉ូជុង ត្រូវបានបញ្ជូនឲ្យទៅកាន់ប្រទេសស្វីស ដើម្បីបន្តការសិក្សា ។ លោកស្រីបានចាប់ផ្តើមចូលរួមសិក្សា នៅសាលាសាធារណៈលីបេហ្វេល ហេសហ្គូត (Liebefeld Hessgut) ។ ក្រោយមក លោកស្រីបានចូលរួមសិក្សាជាមួយបងប្រុសរបស់លោកស្រី គឺលោក គីម ជុងអ៊ុន នៅសាលាសាធារណៈ លៀបេហ្វេលដ៍ ស្ទេនហូលស្លី(Liebefeld-Steinhölzli )។
ការចុះឈ្មោះចូលរៀនរបស់បងប្អូនទាំងពីរនាក់នេះ ក្រោមក្រេឌីតពិសេស ។ ប៉ុន្តែជាយ៉ាងណាក៏ដោយ ពួកគាត់ទាំងពីរនាក់បងប្អូនរស់នៅជាមួយម្តាយមីង និងឪពុកមា និងក្រោមការបម្រើ និងយាមកាមសន្តិសុខពីបុគ្គលិកឆ្មាំផ្ទះ។ អំឡុងពេលស្ថិតនៅបរទេសនោះ ត្រូវបានគេនិយាយថា ជាបទពិសោធន៍ដាច់ដោយឡែកមួយ ដែលនាំឲ្យបងប្អូនបង្កើតទាំងពីរនេះ នៅជិត ស្និទ្ធស្នាលនឹងគ្នា។
ស្ទើរតែគ្មានអ្វីត្រូវបានគេដឹងទាល់តែសោះឡើយ អំពីសកម្មភាពរបស់លោកស្រី គីម យ៉ូជុង នៅក្នុងប៉ុន្មានឆ្នាំ ខណ:លោកស្រីបានវិលត្រឡប់មកដល់ប្រទេសកូរ៉េខាងជើងវិញ នៅក្នុងឆ្នាំ ២០០០ ឬ ឆ្នាំ២០០១ បើទោះជាជាលោកស្រី ត្រូវគេលើកឡើងថា បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ គីម អ៊ីលស៊ុង នៅទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ ២០០៧ ដោយមានសញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រយ៉ាងណាក៏ដោយ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ លោកស្រី ត្រូវបានលោក គីម ជុងអ៊ុន ផ្ដល់តួនាទីសំខាន់ នៅក្នុងប្រទេសនេះទៅដល់លោកស្រី ដែលជាប្អូនស្រី។ លោកស្រីមានតួនាទីជាអនុប្រធានទី១ នៃនាយកដ្ឋានរណសិរ្យរួបរួម នៃបក្សពលករកូរ៉េខាងជើង។ លោកស្រី ត្រូវបានគេមើលឃើញថា ជាអ្នកមានឥទ្ធិពលបំផុតមួយរូប នៅក្នុងប្រទេសកូរ៉េខាងជើងផងដែរ៕ ប្រែសម្រួលដោយ៖ thach yat