កីឡា
មកស្គាល់កីឡាករម្នាក់ បញ្ជូនបាល់បាន៥០គ្រាប់ ប្រើពេលប្រកួតតិចជាងគេក្នុងប្រវត្ដិសាស្រ្ដ Premier League
ខ្សែបម្រើរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Kevin De Bruyne បានក្លាយជាកីឡាករដែលអាចបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមស៊ុតបញ្ចូលទីចំនួន៥០គ្រាប់ ក្នុងការប្រកួតចំនួនត្រឹមតែ១២៣ប្រកួតប៉ុណ្ណោះ តិចជាងកីឡាករណាៗទាំងអស់ក្នុងប្រវត្ដិសាស្រ្ដ Premier League។
សមាជិករបស់ក្រុមជម្រើសជាតិបែលហ្ស៊ិកនេះ បានបង្កើតកំណត់ត្រានេះឡើង ក្រោយបញ្ជូនឲ្យមិត្ដរួមក្រុមស៊ុតបញ្ចូលទីក្នុងជំនួបដែល Man City យកឈ្នះ Bournemouth ៣-១ កាលពីសីហា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា បន្ទាប់ពី De Bruyne កីឡាករដែលធើ្វបានលឿនជាងគេក្នុងការបញ្ជូនបាល់បាន៥០គ្រាបប់នោះមានដូចជា Mesut Ozil (១៤១ប្រកួត), Eric Cantona (១៤៣ប្រកួត), Bergkamp (១៤៦ប្រកួត) និង Cesc Fabregas (១៦៥ប្រកួត)៕
ប្រភព៖ Opta