Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Dybala បង្ហើបថាខ្លួនមានបំណងចង់លេងអោយBarcelona

ខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង់ Juventusគឺកីឡាករ Paulo Dybala បានបង្ហើបថាចង់លេងអោយក្លឹបយក្សកាតាឡាន់គឺក្លឹប FC Barcelona។

កីឡាករសញ្ជាតិអាហ្សង់ទីនបាននិយាយថា៖ “ជាការពិត Barcelona ជាក្លឹបដ៏ធំមួយក្នុងពិភពលោក បូករួមទាំងវត្តមានរបស់ Messi ទៀតនោះ Barcelona គឺជាក្លឹបកាន់តែធំ។ កីឡាករភាគច្រើនចង់លេងនៅទីនោះ រួមទាំងខ្ញុំផងដែរ។ វាជារឿងល្អណាស់បើបានលេងទីនោះ។”

ទោះជាយ៉ាងណា Dybala បានបដិសេធអំពីការចាកចេញពី Juventus ដោយលោកនិយាយថា៖ “ប៉ុន្តែ Juventus ក៏ជាក្លឹបដ៏អស្ចារ្យមួយផងដែរ មានប្រវត្តិសាស្រ្តយូរលង់ ហើយបច្ចុប្បន្ននេះក៏សម្បូរនូវកីឡាករពិសេសៗផងដែរ។”

from: https://tnaot.com/km/m/detail/article/9360293