កាលពីថ្ងៃអង្គារគណៈរដ្ឋមន្រ្តីបានអនុម័តលើជំនួយហិរញ្ញវត្ថុដែលត្រូវឧបត្ថម្ភដល់កសិករដាំអំពៅប្រហែល ៣០០០០០នាក់នៅទូទាំងប្រទេសថៃដែលត្រូវការថវិកាចំនួន ១០ប៊ីលានបាតនៃមូលនិធិរបស់រដ្ឋ។
រូបតំណាង
អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយថាសេចក្តីលម្អិតនៃសំណើត្រូវបានដាក់ជូននិងអនុម័តដោយគណៈរដ្ឋមន្រ្តីនៅក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញ។ លោកស្រីបានបន្ថែមថាថវិកា ១០ប៊ីលានបាតសម្រាប់គម្រោងនេះនឹងត្រូវបែងចែកជាពីរ។ ប្រាក់ចំនួន ៦.៥ប៊ីលានបាតទុកសម្រាប់ទិញផលិតផលអំពៅពីកសិករ និងចំណាយផ្សេងៗទៅលើរោងចក្រ។ ចំណែក៣.៥ប៊ីលានដែលនៅសល់គឺបម្រុងទុកសម្រាប់កសិករដែលមិនបានដុតចម្ការអំពៅរបស់ពួកគេបន្ទាប់ពីច្រូតកាត់ហើយនេះក៏ជាការជួយសម្រួលដល់បញ្ហាខ្យល់កខ្វក់ផងដែរ។ គណៈរដ្ឋមន្ត្រីនឹងបញ្ជាទិញអំពៅរបស់កសិករក្នុងតម្លៃ ៨៥បាតក្នុងមួយតោន ហើយចំពោះអ្នកដែលយល់ព្រមមិនដុតចម្ការអំពៅរបស់ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភ ៧បាតបន្ថែមទៀតក្នុងមួយតោន។
រូបតំណាង
ការប្រមូលផលអំពៅនៅឆ្នាំនេះអាចទាបជាងការរំពឹងទុក ដោយសារមានគ្រោះរាំងស្ងួត។ លោកស្រីបានមានប្រសាសន៍ថាការប្រមូលផលត្រូវបានគេរំពឹងថានឹងមានចំនួន ៧៤៨៩លានតោន ពោលគឺធ្លាក់ចុះពីការព្យាករណ៍កាលពីដំបូងចំនួន ១០០លានតោន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post