Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រើចិត្តអោយក្លាយជាប្រយោជន៍

«ចិត្ត» ជាពាក្យខ្លី តែទូលំទូលាយណាស់! ហើយមហិមាណាស។ មនុស្សដាក់រឿងរ៉ាវជាច្រើនក្នុងចិត្ត ទាំងល្អនិងអាក្រក់ ហើយវាបង្កើតបានជារឿងរ៉ាវជាច្រើនផ្សេងទៀតនៅក្រៅចិត្ត។ អ្វីគ្រប់យ៉ាងកើតចេញពីចិត្ត បើចិត្តមិនចង់ធ្វើអ្វីក៏ជាឧបសគ្គដែរ។ ដូច្នេះត្រូវរៀនប្រើចិត្តអោយបានល្អ កុំបណ្តោយអោយចិត្តធ្វើជាម្ចាស់វាសនារបស់ខ្លួន។

 

– បើក្នុងចិត្តដាក់រឿងសៅហ្មង ជីវិតអ្នកនឹងពោពេញដោយក្តីទុក្ខ ហើយមានជំងឺព្រោះវិបិត្តជាផលតបស្នង។

– បើក្នុងចិត្តដាក់រឿងល្អៗ ជិវិតអ្នកនឹងពោពេញដោយភាពរីករាយជាផលតបស្នង។

– បើក្នុងចិត្តដាក់ក្តីស្រមៃនៃភាពជោគជ័យ ជីវិតអ្នកនឹងពោពេញដោយបទពិសោធន៍ និងឈានទៅរកភាពជោគជ័យយ៉ាងពិតប្រាកដពីការខំប្រឹងទៅធ្វើជាផលតបស្នង។

– បើក្នុងចិត្តដាក់ក្តីសង្ឃឹម ជីវិតនឹងពោពេញដោយទំនុកចិត្តទៅសម្រេចគ្រប់កិច្ចការដែលចាំបាច់ត្រូវធ្វើ ហើយនឹងទទួលបានរឿងល្អជាផលតបស្នង។

– បើក្នុងចិត្តដាក់ការតាំងចិត្ត ជីវិតនឹងពោពេញភាពរីកចំរើន និងជោគជ័យគ្រប់ភារកិច្ចជាក់ជាមិនខាន។

 

ចូរចាំថា ចំណេះដឹងគឺជាកំណប់ទ្រព្យ តែការអនុវត្តជាកូនសោរឆ្ពោះទៅរកកំណប់ទ្រព្យនោះ។ បើតាំងចិត្តរៀន នោះនឹងចេះ បើតាំងចិត្តធ្វើ នោះនឹងបាន។ ដូច្នេះចូរប្រើការតាំងចិត្តទៅរត់រកក្តីស្រមៃដែលអ្នកចង់បាន ៕

from: https://tnaot.com/km/m/detail/article/9360223