Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បែកធ្លាញវីដេអូពានរង្វាន់ Premier League ឆ្លាក់ឈ្មោះ Liverpool ជាជើងឯករដូវកាលនេះ

វីដេអូមួយបានបែកធ្លាញដែលបង្ហាញអំពីពានរង្វាន់លីគកំពូលអង់គ្លេស Premier League ខណៈអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្នុងពានរង្វាន់នោះបានឆ្លាក់ឈ្មោះរបស់ក្រុមហង្សក្រហម Liverpool ជាជើងឯកសម្រាប់រដូវកាលនេះ។

មិនមានអ្វីចម្លែកនោះទេដែល Liverpool នឹងក្លាយជាជើងឯកលីគរដូវកាលនេះ ត្បិតពួកគេត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះ ដោយសព្វថៃ្ងកំពុងមានពិន្ទុលើសក្រុមលេខ២ Manchester City រហូតដល់ទៅ ២៥ពិន្ទុ។

យ៉ាងណាក្ដីកាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវបានគេបង្ហោះឡើងដែលបង្ហាញពីពានរង្វាន់ Premier League អមជាមួយការឆ្លាក់ឈ្មោះ Liverpool 19-20 ផងដែរ ខណៈគេមិនទាន់ដឹងនៅឡើយថា ពានរង្វាន់នោះគឺជាពានរង្វាន់ពិត ឬគ្រាន់តែជាពានរង្វាន់ក្លែងក្លាយនោះទេ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9360213