Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនផ្អើលម៉េចបាន! តម្លៃខ្ទង់ជាង ៣០០ដុល្លារ OnePlus Z បែកធ្លាយរូបរាងនិងចំនុចពិសេសៗ

ស្មាតហ្វូន OnePlus Z នឹងក្លាយជាទូរស័ព្ទដែលមានតម្លៃសមរម្យបំផុតដំបូងគេបើយោងទៅតាមគេហទំព័រ Gsmarena ហើយថ្មីៗនេះមានការបែកធ្លាយលក្ខណៈពិសេសក៏ដូចជាតម្លៃរបស់វាមួយចំនួនពីខាងប្រទេស ឥណ្ឌា កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០ នេះ។

ដោយគេបានដំណឹងថាវាមានតម្លៃប្រហែលខ្ទង់ ៣៣០ដុល្លារ តែប៉ុណ្ណោះ ភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសដូចជា៖

OnePlus Z បំពាក់ដោយអេក្រង់ទំហំ 6.55 អ៊ីញឈ៍ ប្រភេទកញ្ចក់ Super AMOLED ជាមួយកម្រិត Refreshrate 90Hz បំពាក់ដោយបច្ចេកវិទ្យាស្កេនម្រាមដៃ។

ឯកាមេរ៉ាមេទំហំ 64MP ហើយក៏មានកាំមេរ៉ា ប្រភេទ Ultra-Wide ទំហំ 16MP និងកាមេរ៉ាមួយគ្រាប់ទៀត បើមិនប្រភេទ Depth sensor នោះទេ ក៏ជាប្រភេទ Macro ដែរ ទំហំ 2MP។

និយាយពីកាមេរ៉ាមុខវិញ នឹងបំពាក់ក្នុងទំហំ 16MP ជាមួយរន្ធបុកទម្លុះអេក្រង់ផងដែរ ។

រឿងសំខាន់មួយទៀត វាប្រហែលដំណើរការដោយបន្ទះឈីប Snapdragon 765G ហើយអាចបំពាក់ RAM ទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 128GB។

ពិសេសជាងនេះ OnePuse Z ដាក់ថ្មថាមពលខ្លាំង 4,300 mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 30W Warp Charge របស់ OnePlus ថែមទៀតផង។

ប្រភព៖ gsmarena ប្រែសម្រួល៖ រីតា

from: https://tnaot.com/km/m/detail/article/9360197