សុខភាព៖ ដើម្បីចៀសវាងមានគ្រោះថ្នាក់ដល់ម្ដាយ និងទារកក្នុងផ្ទៃ ស្រ្តីមានផ្ទៃពោះទាំងអស់ត្រូវមកជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើខ្លួនចេញរោគសញ្ញាមួយចំនួនដូចបានរៀបរាប់។
រោគសញ្ញាទាំងនោះ រួមមាន៖
· បើសិនជាមានអាការៈឈឺចាប់ខ្លាំងភ្លាមៗ នៅក្នុងពោះ
· ចលនាកូនមានការផ្លាស់ប្តូរ ពីខ្លាំងមកខ្សោយ ឬមិនកម្រើកសោះនៅក្នុងផ្ទៃ
· ម្តាយក្អួត ឬរាគ រយៈពេល ២៤ម៉ោង ឬច្រើនជាងនេះ
· កែវភ្នែកចេញស្នាមអុជៗ ចេញសរសៃដូចផ្លែកបន្ទោល ឬព្រាល មើលមិនសូវច្បាស់
· ហើមមុខ ដៃ ជើង កជើង ខ្លាំង ហើយកើតឡើងភ្លាមៗ
· ហើមជុំវិញភ្នែក ជាពិសេសពេលក្រោកពីគេង
· មានការឈឺចាប់នៅពេលនោម
· ក្នុងខ្លួនមានសីតុណ្ហភាពលើសពី ៣៧.៧អង្សាសេ
· ហូរឈាមតាមទ្វារមាសច្រើនខុសពីប្រក្រតី។
ដូច្នេះ សូមអ្នកម្តាយទាំងអស់ ដែលមានសង្កេតឃើញមានរោគសញ្ញាបែបនេះ ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ម្ដាយ និងកូន៕