
Chelsea ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណដល់ទៅ ៧៥លានផោន ក្នុងការដេញថៃ្លយកខែ្សប្រយុទ្ធឆ្នើមរបស់ក្រុម Bayern Leverkusen កីឡាករ Kai Havertz។
យ៉ាងណាក្ដីដំណឹងនេះ អាចនឹងជាដំណឹងមិនល្អទៅដល់កីឡាករចំនួន៣នាក់ក្នុងក្លឹបបច្ចុប្បន្នដែលមានដូចជា Ross Barkley, Mason Mount និង Mateo Kovasic ត្បិតពួកគេលេងនៅតំណែងដូចគ្នាទៅនឹង Havertz ដែរ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា កីឡាករវ័យ២០ឆ្នាំនេះ បានក្លាយជាសំណព្វចិត្ដ Lampard ខ្លាំង ខណៈក្លឹបបានដាក់គោលដៅថានឹងយកគេមកចូលរួមនៅកីឡដ្ឋាន Stamford Bridge ឲ្យបាននៅរដូវកាលក្រោយ៕
ប្រភព៖ Daily Star