Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសថៃចាប់បានអ្នកជួញដូរគ្រឿងញៀន ៤ករណីផ្សេងគ្នាដែលសុទ្ធតែជាករណីជួញដូរធំៗ

ប៉ូលិសប្រឆាំងនឹងការជួញដូរគ្រឿងញៀនបានរឹបអូស​សារធាតុញៀនមួយចំនួនធំដែលក្នុងនោះរួមមាន​មេតាហ្វេតាមីន​គ្រាប់ទម្ងន់ ៥០០ គីឡូក្រាម ​ហេរ៉ូអ៊ីន ១០០គីឡូក្រាម និងចាប់ខ្លួនមនុស្ស ១៧នាក់ក្នុងប្រតិបត្តិការចំនួន ៤ ករណី​ផ្សេងៗពីគ្នា។

រូបតំណាង

ការចាប់ខ្លួនត្រូវបានប្រកាសកាលពីម្សិលមិញនៅក្នុងសន្និសីទសារព័ត៌មានមួយដែលមានការចូលរួមពីសំណាក់​លោកឧត្តមសេនីយ៍ទោ Wisanu Prasartthongosot និងស្នងការការិយាល័យបង្ក្រាបគ្រឿងញៀន​ឧត្តមសេនីយ៍ឯក Chinnapat Sarasin ។ ​ករណីទី១ ហៅថា «​black sisami» ប៉ូលិសបានប្រមូលជនជាតិថៃនិងបរទេសចំនួន ១១នាក់នៅទីតាំង១៩កន្លែង និងរឹបអូសថ្នាំគ្រាប់បាន ៥២០០គ្រាប់​ និងសារធាតុញៀនជាប្រភេទម្សៅចំនួន ៧០១ក្រាម​​។ លោកឧត្តមសេនីយ៍ឯកChinnapat បានមានប្រសាសន៍ថាដើម្បីចាប់ខ្លួនក្រុមមួយនេះបាន ប៉ូលិសបានតាមស៊ើបអង្កេតអស់រយៈពេលជាច្រើនសប្តាហ៍។ ​យោងតាមសម្តី​ឧត្តមសេនីយ៍ទោ ​Chinnapat បានឱ្យដឹងថាបុរសជនជាតិនីហ្សេរីយ៉ាដែលត្រូវបានគេស្គាល់ឈ្មោះថា​ John Ume និងបុរសជនជាតិថៃឈ្មោះ hatchawal Rojanaphat ​ជាជនសង្ស័យដែលត្រូវបាន​ចាប់ខ្លួននៅក្នុងប្រតិបត្តិការនេះ។ ​

រូបតំណាង

ករណីទី ២ ប៉ូលិសបានចាប់ខ្លួនបុរស ២នាក់ដែលមានឈ្មោះ​ Wan Khosaeng និងមន្ត្រីបម្រើការនៅលើយន្តហោះលោក​ ​Suwat Phantaeng នៅ​ប៉ុស្តិត្រួតពិនិត្យ ​Chumphon និងដកហូតបានហេរ៉ូអ៊ីនទម្ងន់ ១០០គីឡូក្រាមនៅក្នុងរថយន្ដរបស់ពួកគេ។ ​ប៉ូលិសក៏រឹបអូសបានថ្នាំមេតាហ្វេតាមីនជាប្រភេទម្សៅ​ទម្ងន់ ៥០០ គីឡូក្រាម និងកេតតាមីន ២គីឡូក្រាមដែលមានតម្លៃ ២៥០ លានបាត​ក្នុងផ្ទះមួយរបស់ពួកគេនៅឯខេត្ត​ Samut Prakan ។ ​លើសពីនេះពួកគេបានយកលុយចំនួន​ ៤២លានបាតពីការលក់ថ្នាំបានទៅកសាងផ្ទះមួយនៅខេត្ត​Chiang Rai ប៉ុន្តែប៉ូលិសបានរឹបអូសផ្ទះនោះទុកជាបណ្តោះអាសន្នសិន។ ​ករណីទី៣ ប៉ូលិសបានចាប់ខ្លួនលោក Bundit Ouithong និង Kriangkrai Bansaen នៅឯប៉ុស្តិត្រួតពិនិត្យមួយក្នុងស្រុក Wang Noi ខេត្ត Ayutthaya ។ ប៉ូលិសបានរកឃើញ​កញ្ឆា​ចំនួន ២០០គីឡូក្រាម។ ជនល្មើសកំពុងតែធ្វើដំណើរឆ្លងពីខេត្ត Ubon Ratchathani ដើម្បីដឹកជញ្ជូនថ្នាំញៀនទៅឱ្យអតិថិជននៅខេត្ត Chon Buri។

រូបតំណាង

ការបង្ក្រាបគ្រឿងញៀនករណីចុងក្រោយគឺនៅតំបន់ Sing Buri ដែលពាក់ព័ន្ធនឹង​ការ​ដោះដូរគ្រឿងញៀននៅជិតភោជនីយដ្ឋានមួយក្នុងស្រុក Muang ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9360167