ខ្សែប្រយុទ្ធរបស់ Crystal Palace ហាក់កំពុងអោយតម្រុយទៅអោយក្លឹបកាំភ្លើងធំArsenal ដើម្បីចរចារទិញយកខ្លួនចេញពី Palace ដោយសារភាពថាការចាប់អារម្មណ៏មកលើខ្លួនកាលពីរដូវកាលមុនជារឿងដ៏គួរអោយសប្បាយចិត្ត។
លោកបាននិយាយថា៖ “វាជារឿងដ៏គួរអោយសប្បាយចិត្តនៅពេលដែល Arsenalដាក់សំណើរទិញខ្ញុំ។ ខ្ញុំគាំទ្រ Arsenal ស្របពេលពួកគេចង់បានខ្ញុំ។ វាគឺជារឿងដ៏អស្ចារ្យណាស់។”
ខ្សែប្រយុទ្ធកូឌីវ័ររូបនេះត្រូវបាន Arsenalដាក់សំណើរសុំទិញរហូត២ដងខ្ទង់តម្លៃ 40 លានផោន។ តែចុងក្រោយត្រូវ Crystal Palace បដិសេធទាំងពីរលើក។ ជាចុងក្រោយ Arsenal ក៏ងាយទៅទិញ Nicolas Pepe ទៅវិញក្នុងតម្លៃខ្លួនប្រមាណ 72 លានផោន។