កូឡំប៊ី ជាប្រទេសផលិតកូកាអ៊ីនច្រើនលំដាប់ទី១លើពិភពលោក ហើយពេលថ្មីៗនេះ ប៉ូលិសចាប់បានគ្រឿងញៀនមានតម្លៃ ដល់ទៅ២៦៥លានដុល្លារក្នុងកុងតឺន័រ ស្ថិតនៅកំពង់ផែ Buenaventura ។ គ្រឿងញៀនប្រមាណ៤,៩តោន ត្រូវបានរឹបអូស។
ស្នងការប៉ូលិសកូឡំប៊ីលោក Jorge Luis Ramirez បានឲ្យដឹងថា នេះជាករណីចាប់បានគ្រឿងញៀនច្រើនបំផុត ក្នុងឆ្នាំនេះ ។
កូឡំប៊ី ជាប្រទេសផលិតគ្រឿងញៀនច្រើនបំផុតលើពិភពលោក ដោយមានចំនួនកូកាអ៊ីនផលិតបានដល់ទៅ ៩៥១តោន ក្នុងមួយឆ្នាំៗ។ ប្រទេសនេះ មានផ្ទៃដីដាំ ដើមកូកាកូកា ជាវត្ថុធាតុដើមផលិតកូកាអ៊ីន ដល់ទៅ២សែនហិតា ៕ ប្រែសម្រួលដោយ៖ MEO