Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតី Burundi ស្លាប់ក្នុងអាយុ៥៦ឆ្នាំ ដោយសារដាច់សរសៃឈាម

ប្រទេស​ Burundi បានកាន់ទុក្ខរយៈពេល៧ថ្ងៃ ​​ក្រោយការស្លាប់​របស់ប្រធានាធិបតី​ Nkurunziza ហើយការកាន់ទុក្ខនេះ បានចាប់ផ្តើមពីថ្ងៃទី ៩ ខែមិថុនា។ នៅលើបណ្តាញសង្គម​ Twitter រដ្ឋាភិបាល Burundi បានប្រកាសថា ​ប្រធានាធិបតី​ Pierre Nkurunziza បានស្លាប់ដោយដាច់សរសៃឈាម។

សារព័ត៌មាន​ Zing ​បានផ្សាយថា « រដ្ឋាភិបាលសាធារណរដ្ឋ Burundi បានប្រកាសពីការសោកស្តាយ​ ចំពោះការស្លាប់​របស់ប្រធានាធិបតី​ Pierre Nkurunziza​ នៅក្នុងមន្ទីរពេទ្យ Karusi Fiftieth ក្រោយគាំងបេះដូង​»។

តាមសារព័ត៌មាន​ RPA ​បានផ្សាយថា​ ​ប្រធានាធិបតីបានចូលសម្រាក នៅក្នុងមន្ទីរពេទ្យ នាថ្ងៃទី​៦ ខែមិថុនា។ កាលពីចុងខែឧសភា​ ភរិយាប្រធានាធិបតី លោកស្រី Denise Bucumi Nkurunziza បានបញ្ជូនទៅកាន់ប្រទេសគេនយ៉ា តាមយន្តហោះ​ក្រោយ រកឃើញឆ្លងកូវីដ​១៩​។

ប្រធានាធិបតី Nkurunziza អាយុ​៥៦ឆ្នាំ​​ បានកាន់អំណាច តាំងពីឆ្នាំ​២០០៥​ក្រោយពេលចុះកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាម ស៊ីវិល នៅក្នុងប្រទេស បណ្តាលឲ្យមនុស្ស​៣សែននាក់ស្លាប់ ៕ ប្រែ​សម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9359786