Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Roma កំពុងស្ទាក់ស្ទើរក្នុងការផ្ទេរខ្សែបម្រើ Pedro ដោយសារហេតុផលនេះ

ក្លិប AS Roma ត្រូវបានគេរាយការណ៍ថា កំពុងស្ទាក់ស្ទើរក្នុងការផ្ទេរខ្សែបម្រើ Pedro Rodriguez ខណៈពេលដែលក្លិប Juventus, Inter, Valencia និង Sevilla កំពុងចាប់អារម្មណ៍នឹងកីឡាកររបស់ក្លិប Chelsea រូបនេះយ៉ាងខ្លាំង។

កីឡាករ Pedro នឹងត្រូវផុតកុងត្រាជាមួយក្លិប Chelsea នៅចុងបញ្ចប់រដូវកាលនេះ ហើយនឹងត្រូវចាកចេញដោយគ្មានតម្លៃខ្លួនផ្ទេរ។ Roma ជាក្លិបមួយក្នុងចំណោមក្លិបទាំងអស់ខាងលើ ដែលចង់បាន Pedro ដោយឥតគិតថ្លៃ ប៉ុន្តែពួកគេហាក់មិនចង់ចំណាយច្រើនទៅលើប្រាក់ខែរបស់កីឡាកររូបនេះឡើយ។ ក្នុងអំឡុងពេលលេងឱ្យក្លិប Chelsea រូបគេទទួលបានចំណូលចំនួន ៣លានអឺរ៉ូក្នុងមួយឆ្នាំ ហើយប្រសិនបើផ្លាស់ទៅចូលរួមជាមួយក្លិបណាមួយ នោះខ្លួនគេនឹងទទួលបានចំណូលដូចទៅនឹងក្លិបចាស់អ៊ីចឹងដែរ។ ហេតុផលនេះហើយ ទើបធ្វើឱ្យក្លិប Roma មានការស្ទាក់ស្ទើរចិត្ត ក្នុងការជ្រើសយករូបគេមកចូលរួមជាមួយក្រុមនៅរដូវក្តៅនេះ។

Pedro បានចាកចេញពី Barcelona កាលពីឆ្នាំ២០១៥ ហើយមកចូលរួមជាមួយ Chelsea ក្នុងតម្លៃខ្លួនផ្ទេរចំនួន ២៧លានផោន។

ក្លិប Juventus និង Inter ក៏កំពុងចាប់អារម្មណ៍ចង់បាន Pedro ផងដែរ ប៉ុន្តែដៃគូប្រកួតប្រជែងដ៏ធំបំផុតរបស់ពួកគេគឺក្លិប Valencia និង Sevilla សុទ្ធតែមានបំណងចង់ផ្តល់កិច្ចសន្យាឱ្យកីឡាកររូបនេះដូចគ្នា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9358154