គួរឲ្យស្តាយ! ប្រេស៊ីលដកខ្លួនក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារី World Cup ២០២៣ ហើយ
កីឡា៖ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បាននិយាយថារដ្ឋាភិបាលសម្រេចដកខ្លួនក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារី World Cup ២០២៣ ហើយ
ដើម្បីធានាហិរញ្ញវត្ថុក្នុងពេលមានជំងឺរាតត្បាតរាលដាល Covid 19 ដែលនេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BCC នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ។
ទោះបីយ៉ាងណា ឥឡូវនេះប្រេស៊ីលនឹងគាំទ្រសំណើរបស់កូឡុំប៊ីក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតដែលមាន ៣២ ក្រុមចូលរួមប្រកួតនេះ ហើយ FiFa នឹងបោះឆ្នោតជ្រើសរើសក្រុមម្ចាស់ផ្ទះនៅថ្ងៃទី ២៥ ខែមិថុនាខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ប្រទេសនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយរោគរាតត្បាត Covid-19 ដោយមានមនុស្សស្លាប់ច្រើនជាង ៣៥.០០០ នាក់ និងមនុស្ស ៦៤០.០០០ នាក់បានឆ្លងជំងឺដ៏កាចសាហាវនេះ៕
ប្រែសម្រូលដោយ៖ ពិសិទ្ធិ