កីឡា ៖ ខ្សែបម្រើសញ្ជាតិបារាំង N’Golo Kante របស់ក្រុមតោខៀវ Chelsea បានវិលត្រឡប់មកហ្វឹកហាត់ពេញសិទ្ធិវិញហើយ ដើម្បីត្រៀមការប្រកួរដែលនៅសេសសល់នៃរដូវកាល Premier League ១៩/២០ នេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន The Independent នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០។
ម្ចាស់ជើងឯកបាល់ទាត់ពិភពលោកបារំាងបានហាត់ដោយឡែកនៅទីលានហ្វឹកហាត់ Cobham របស់ក្រុមតោខៀវ Chelsea ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពនៅក្នុងដំណាក់កាលដំបូងនៃការវិលត្រឡប់របស់ក្រុមទៅហ្វឹកហាត់វិញ។
ទោះយ៉ាងណា Kante បានចូលហាត់ជាមួយក្រុមដំបូងនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារនេះ ។
គ្រូបង្គោលក្រុមលោក Frank Lampard បាននិយាយថា ពេលជួបក្រុម Aston Villa នៅថ្ងៃទី ២១ ខែមិថុនា នេះលោក ជឿជាក់ថា Kante នឹងអាចដើរតួយ៉ាងសំខាន់ក្នុងប្រកួតនេះ៕ ប្រែសម្រូលដោយ៖ ពិសិទ្ធិ