Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់និងប្រពន្ធដែលកំពុងពពោះត្រូវ​ចាប់ខ្លួនពីបទលួចខ្សែកពីហាង​មួយនៅស្រុកBacho

ប៉ូលិសបាន​ឃាត់ខ្លួនបុរសម្នាក់និងប្រពន្ធរបស់គាត់ដែលកំពុងមានផ្ទៃពោះ​ពីបទ​លួចខ្សែកមាស​ដែលគិតជាប្រាក់គឺចំនួន ៧៨០០០បាត ពីហាងលក់មាសមួយក្នុងស្រុក Bacho ខេត្ត Narathiwat កាលពីថ្ងៃចន្ទ។

លោក Sulkiflee Sani និងភរិយាមានផ្ទៃពោះ ៧ខែឈ្មោះ Waeba Tayeh ត្រូវបានប៉ូលិសឃុំឃាំងនៅឯផ្ទះរបស់ពួកគេ​ដែលស្ថិតនៅក្នុងភូមិ Moo ៦ ​ឃុំ Tambon Bareh Tai កាលពីល្ងាចថ្ងៃចន្ទ។ ពួកគេត្រូវបានចោទប្រកាន់ពីបទលួចខ្សែកពីហាង​ Ritwan goldក្នុងឃុំ Ton Sai នៃស្រុក Bacho​​ ​។

បន្ទាប់ពីលួចយកខ្សែកបានមួយចំនួនហើយ​ជនល្មើសបានរត់ទៅបាត់ដែលបន្សល់ទុកម៉ូតូដែលពួកគេជិះមក។ តាមប្រភពប៉ូលិសបានឱ្យដឹងថាម៉ូតូដែលពួកគេជិះមកគឺជាម៉ូតូរបស់មិត្តភក្តិគេតែប៉ុណ្ណោះ។ ម្ចាស់ម៉ូតូមានឈ្មោះថា Nu Bueraheng បាននិយាយថាជនល្មើសដែលជាមិត្តភក្តិ​បានមកខ្ចីម៉ូតូពីគាត់។ បន្ទាប់ពីបានសួរចម្លើយ ជនល្មើសទាំងពីររូប​បានសារភាពថាពួកគេធ្វើទង្វើបែបនេះគឺដើម្បីតែក្រពះប៉ុណ្ណោះ ព្រោះថា​ពួកគេមានកូនប្រុសអាយុពីរឆ្នាំនិងកូនក្នុងផ្ទៃមួយទៀត ដែលត្រូវចិញ្ចឹមបីបាច់។ ពួកគេក៏បានសារភាពថា ​ធ្លាប់បានលួច​ទ្រព្យសម្បត្តិនៅក្នុងហាងមាសមួយ​នៅស្រុក ​Yi Ngo កាលពីដើមខែមុនផងដែរ។ ​ពួកគេបានយកមាសដែលលួចបាននោះទៅលក់នៅ​ស្រុក Sungai Padi ​​។​

ប៉ូលិសបានចាប់ខ្លួនពួកគេបន្ទាប់ពីបានមកដល់ផ្ទះវិញ។ ប៉ូលិសបានរឹបអូសប្រាក់ដែលពួកគេ​មាននៅក្នុងកាបូបបាន​ចំនួន ៣៧២៦០បាតមកវិញ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9357782