ខ្សែប្រយុទ្ធវ័យ32 ឆ្នាំរបស់ក្លឹបហង្សក្រហម Adam Lallana បានសម្រេចចិត្តបន្តកុងត្រារយះពេលខ្លីជាមួយក្លឹប Liverpoolរហូតដល់បញ្ចប់រដូវកាលនេះផងដែរ។
ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានកុងត្រាបច្ចុប្បន្នជាមួយក្លឹប គឺចប់ត្រឹមចុងខែមិថុនានេះប៉ុណ្ណោះ តែដោយសារតែមានការពន្យារការប្រកួតដោយសារ Covid19ទើបក្លឹបនិងកីឡាករសម្រេចចិត្តថានឹងបន្តកុងត្រាពេលខ្លីមួយអោយដល់ចប់រដូវកាលតែម្តង។
គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តនេះរបស់Lallana គឺអាចទាក់ទងនឹងការលើកពាន Premier League ជាលើកដំបូងរបស់ខ្លួន ព្រោះ Liverpoolត្រូវការតែឈ្នះ២ប្រកួតតែប៉ុណ្ណោះដើម្បីលើកពានលីគកំពូលមួយនេះ។