
យោងតាមតារាង Gaon Chart បានរាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ អាល់ប៊ុមបទចម្រៀងខ្នាតតូច “More & More” របស់ក្រុមតារាចម្រៀង TWICE លក់បានសរុបចំនួន ៥៥០ ០០០បន្ទះ ដែលធ្វើឱ្យក្លាយជាកំណត់ត្រាខ្ពស់បំផុតរបស់ក្រុមពួកគេ។ ជាមួយនឹងសមិទ្ធិផលក្នុងការលក់អាល់ប៊ុមនេះ ក្រុម TWICE បានក្លាយជាក្រុមតារាចម្រៀងស្រី Kpop ទី១ នៅលើតារាង Gaon Chart ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េបានប្រាប់ឱ្យដឹងថា ក្រុម TWICE ក៏បានឈរនៅចំណាត់ថ្នាក់លេខ១៣ លើតារាង iTunes នៅក្នុងជាច្រើនប្រទេសទូទាំងពិភពលោកផងដែរ ។
លើសពីនេះទៅទៀត នាពេលថ្មីៗនេះ អាល់ប៊ុមថ្មីនេះ បានបង្ហាញខ្លួននៅលើផ្ទាំង Billboard 200 របស់សហរដ្ឋអាមេរិក និងជាក្រុមសិល្បៈដំបូងគេបង្អស់របស់ផលិតកម្ម JYP Entertainment ផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop