Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្សែបម្រើម្នាក់របស់ក្លិប RB Salzburg ចង់មកផ្លាស់លេងឱ្យ AC Milan នៅរដូវក្តៅនេះ

យោងតាមរបាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា កីឡាករ Dominik Szoboszlai ដែលជាខ្សែបម្រើរបស់ក្លិប RB Salzburg មានបំណងចង់ផ្លាស់មកចូលរួមជាមួយក្លិប AC Milan នៅរដូវក្តៅនេះ។

ខ្សែបម្រើសញ្ជាតិហុងគ្រីរូបនេះ ក៏ធ្លាប់ត្រូវបានក្លិបមួយនៅក្នុងប្រទេសអារ៉ាប់ចាប់អារម្មណ៍ចង់បានផងដែរ ប៉ុន្តែបើយោងតាមគេហទំព័រ Calciomercato បានអះអាងថា រូបគេចាប់អារម្មណ៍ចង់ផ្លាស់មកលេងនៅអ៊ីតាលីជាង។

យ៉ាងណាមិញក្លិប Milan ក៏ធ្លាប់ត្រូវបានគេការរាយការណ៍ដែរថា ពិតចង់បានខ្សែបម្រើវ័យក្មេងដែលមានសមត្ថភាពស្រាប់ដូចជារូបគេនេះណាស់ ដើម្បីមកជួយពង្រឹងក្រុមបន្ថែមនៅរដូវកាលក្រោយ។ សម្រាប់រដូវកាលនេះ រូបគេរកគ្រាប់បាល់បញ្ចូលទីបាន២គ្រាប់ និងប៉ះបាល់ឱ្យមិត្តក្រុមបញ្ចប់ទី (Assists) ៣លើកផងដែរ ពីការបង្ហាញខ្លួនចំនួន១៧ប្រកួត ក្នុងក្របខ័ណ្ឌ Bundesliga របស់ប្រទេសអូទ្រីស៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9357154