
ក្រុមតារាចម្រៀងរង EXO-SC ដែលមានសមាជិកតែ ២នាក់តែប៊ុណ្ណោះ បានបញ្ជាក់ថា នឹងត្រឡប់មកក្នុងរដូវក្តៅនេះ ។
កាលពីថ្ងៃទី០៩ ខែមិថុនានេះ របាយការណ៍មួយបានបង្ហាញថា ក្រុមរង EXO-SC រួមមានលោក Sehun និងលោក Chanyeol កំពុងថតអាល់ប៊ុមបទចម្រៀងថ្មី ហើយផលិតកម្ម SM Entertainment បានបញ្ជាក់ថា “EXO-SC កំពុងត្រៀមចេញអាល់ប៊ុមរបស់ពួកគេនៅខែកក្កដាខាងមុខនេះ”។
គួររម្លឹកដែរថា ក្រុមរង EXO-SC ធ្លាប់បានធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេ កាលពីខែកក្កដា ឆ្នាំ២០១៩ ម្តងរួចមកហើយ ជាមួយនឹងអាល់ប៊ុម ដែលមានចំណងជើងថា “What Life” ដោយអាល់ប៊ុមនោះទទួលបានការគាំទ្រយ៉ាងច្រើន ទាំងក្នុងស្រុក និងអន្តរជាតិផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi