
យោងទៅភ្នាក់ងាររបស់ផលិតកម្ម SM Entertainment បានឱ្យដឹងថា នៅថ្ងៃទី៩ ខែមិថុនានេះ អាល់ប៊ុមបទចម្រៀងខ្នាតតូចទី១ របស់ក្រុមតារាចម្រៀង Super Junior K.R.Y បានឈរនៅកំពូលតារាង iTunes តាមបណ្តាប្រទេសចំនួន២៩ បន្ទាប់ពីបានផ្សាយភ្លាមៗ ។
កាលពីថ្ងៃទី០៨ ខែមិថុនា ម្សិលមិញ វេលាម៉ោង ៦ល្ងាច ក្រុម Super Junior K.R.Y បានចេញផ្សាយនូវអាល់ប៊ុមបទចម្រៀងខ្នាតតូចជាភាសាកូរ៉េលើកទី១ របស់ពួកគេ ដែលមានចំណងជើងថា “We Were Us” និងមានបទថ្មីៗសរុបចំនួន ៦បទ ។
អាល់ប៊ុមបទចម្រៀងខ្នាតតូចនេះ បានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាង iTunes ក្នុងបណ្តាប្រទេសមួយចំនួនដូចជា៖ ទីក្រុងហុងកុង, ប្រទសហ្វីលីពីន, ប្រទេសអេហ្ស៊ីប, ប្រទេសឥណ្ឌូនេស៊ី, ប្រទេសជប៉ុន, ប្រទេសឈីលី, ប្រទេសថៃ, ប្រទេសស៊ុយអែត, ប្រទេសសិង្ហបុរី, ប្រទេសម៉ិកស៊ិក, ប្រទេសវៀតណាម និងមានច្រើនជាងនេះទៀត សរុបចំនួន ២៩ប្រទេស ។
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop