តាមសេក្តីរាយការណ៍នៅអ៊ីតាលីបានអះអាងថា ខ្សែបម្រើ Giacomo Bonaventura បានចុះកុងត្រារយៈពេល២ខែទៀត ជាមួយក្លិប AC Milan ដើម្បីបន្តលេងរហូតដល់ចប់រដូវកាលនេះ។
កុងត្រារបស់ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ ជាមួយក្លិប Milan នឹងត្រូវអស់សុពលភាពនៅថ្ងៃទី៣០ ខែមិថុនាខាងមុខ។ រូបគេមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Roma, Atalanta, Fiorentina និង Torino ផងដែរ ក្នុងការចុះហត្ថលេខាដោយគ្មានតម្លៃខ្លួនផ្ទេរ។
កីឡាករ Bonaventura បានផ្លាស់មកចូលរួមជាមួយក្លិប Milan កាលពីឆ្នាំ២០១៤ បន្ទាប់ពីចាកចេញពីក្លិប Atalanta។ សម្រាប់រដូវកាលនេះ រូបគេរកគ្រាប់បាល់បញ្ចូលទីបាន៣គ្រាប់ ពីការបង្ហាញខ្លួនចំនួន១៩ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia