លើលោកនេះគ្មានអ្វីទៀងទាត់ទេ កុំសើចយំរឿងគេ ព្រោះភាពស្ថិតស្ថេរមិនមានសម្រាប់នរណាម្នាក់ឡើយ។ ជោគជតាមនុស្ស មានឡើងមានចុះ ម្តងល្អម្តងអាក្រក់ ហេតុដូច្នេះហើយ ទើបយើងមិនត្រូវត្រេកអរពេកនឹងរឿងល្អ ហើយក៏មិនត្រូវអស់សង្ឃឹមនឹងវិបិត្តក្នុងជីវិតនោះដែរ។
ព្រោះតែភាពមិនទៀងទាត់នេះហើយ មនុស្សយើងដាច់ខាតមិនត្រូវឆ្មើងឡើយ។ រស់ក្នុងសង្គម ត្រូវការប្រាស្រ័យទាក់ទងគ្នាជារឿងសំខាន់ បើយើងបិតផ្លូវខ្លួនឯងហើយអំណួតព្រោះតែភាពខ្លាំងរបស់ខ្លួនមួយពេល នោះវានឹងនាំនូវរឿងខកបំណងដល់យើងជាក់ជាពុំខាន នៅថ្ងៃណាមួយ។
ធ្វើមនុស្ស! កុំជាក់ស្តែងពេក កុំក្លែងក្លាយពេក។ អ្វីគួរធ្វើចាំធ្វើ អ្វីគួរអោយគេដឹងហើយមិនមានផលអវិជ្ជមានដល់ខ្លួនចាំប្រាប់គេ។ កុំអ្វីក៏អោយគេដឹងពីខ្លួន ស្អប់ក៏បង្ហាញ ស្រលាញ់ក៏បង្ហាញ គ្មានអាថ៌កំបាំងក្នុងខ្លួនសោះនោះ។
ត្រូវចាំថា មនុស្សរស់ព្រោះការខំប្រឹងរៀងខ្លួន តែក៏ជៀសមិនផុតពីការពឹងគ្នាទៅវិញទៅមកដែរ។ ដូច្នេះហើយរៀនគិត រៀនពិចារណា លាក់ស្នៀតទុកក្នុងខ្លួនខ្លះទើបមិនបញ្ហាជាប់ប្រាណ៕