
លោក Shamekh Bluwi គឺជាមនុស្សដែលមានទេពកោសល្យផ្នែកសិល្បៈគំនូរនិងកែច្នៃ។ ក្នុងចំណោមស្នាដៃទាំងអស់ លោកបានច្នៃសម្លៀកបំពាក់តាមខែឆ្នាំកំណើតរបស់មនុស្សគ្រប់គ្នា។
១.Aquarius (២0 មករា ដល់ ១៨ កុម្ភៈ)
សូមក្រឡេកមើលរូបដ៏គួរឱ្យចាប់អារម្មណ៍នេះដែល Shamekh បានបង្កើតឡើង។ មើលមួយភ្លែតឃើញថាវាជាសម្លៀកបំពាក់ដែលមានរាងជាមច្ឆា បើមើលអោយជាក់ទើបឃើញមានសញ្ញាណរបស់ Aquarius។
២.Pisces (១០ កុម្ភៈ ដល់ ២០ មីនា)
មើលត្រឹមមួយក្រលេកអ្នកប្រហែលជាមិនបានកត់សំគាល់នោះឡើយ ប៉ុន្តែនិមិត្តសញ្ញារបស់ Pisces បានបង្កប់នៅក្នុងរ៉ូបនេះរួចបាត់ទៅហើយ។ មើលកាន់តែយូរទៅអ្នកនឹងឃើញមានត្រីពីរជាប់គ្នានៅកណ្តាលហើយកន្ទុយរបស់ពួកវាផ្គុំគ្នាជារង្វង់នៅលើផ្ទាំងសម្លៀកបំពាក់។
៣.Aries (២១ មីនា ដល់ ១៩ មេសា)
មើលទៅពិតជាស្រស់ស្អាត និងហៃសូខ្លាំងណាស់ ពិតទេ? ទាំងនេះវាមិនមែនត្រឹមតែជាម៉ូតដែលនោះទេប៉ុន្តែវាបានបង្កប់ទៅដោយសញ្ញាណរបស់ Ariesផងដែរ។
៤.Taurus (២០ មេសា ដល់ ២០ ឧសភា)
រូបនេះយើងអាចមើលឃើញនិមិត្តរូប Taurus មានទំហំធំហើយនៅចំកណ្តាលផ្ទៃនៃរ៉ូបជាពិសេសម៉ូតសក់របស់នាងតែម្ដង។
៥.Gemini (២១ ឧសភា ដល់ ២០ មិថុនា)
តើអ្នកមើលឃើញដែរទេថាស្ត្រីពីរនាក់បានប្រើសក់របស់ពួកនាងបង្កើតជារូបរាងរ៉ូបដ៏ស្រស់ស្អាត។
៦.Cancer (២១ មិថុនា ដល់ ២២ កក្កដា)
និមិត្តសញ្ញា Cancer គឺឃើញច្បាស់ៗនៅក្នុងសម្លៀកបំពាក់នេះ វាត្រូវបានដាក់បញ្ចូលយ៉ាងល្អនៅក្នុងការរចនា។ ប្រសិនបើអ្នកមិនដឹង អ្នកប្រហែលជាមិនបានកត់សម្គាល់ទេ។
៧.Leo (២៣ កក្កដា ដល់ ២២ សីហា)
រ៉ូបនេះស្អាតខ្លាំងណាស់ ស្រឡាញ់ក្បាលរបស់សត្វតោនៅលើរ៉ូបនិងស្ទីលសក់របស់នាង។
៨.Virgo (២៣ សីហា ដល់ ២២ កញ្ញា)
មើលមួយភ្លែតដំបូងវាអាចហាក់ដូចជាគំនូរព្រាងមួយប៉ុន្តែការពិតមានមុខរបស់ក្មេងស្រីបានដាក់បញ្ចូលទៅក្នុងវាដើម្បីជានិមិត្តរូប Virgo ។ តើអ្នកឃើញទេ? គឺវាជាគំនូរួចរាល់ទាំងអស់។
៩.Libra (២៣ កញ្ញា ដល់ ២២ តុលា)
ការធ្វើមាត្រដ្ឋានដែលបញ្ចូលទៅក្នុងសំលៀកបំពាក់គឺជាគំនិតដ៏ឆ្លាតមួយហើយវាមើលទៅដូចជាល្អណាស់។
១០.Scorpio (២៣ តុលា ដល់ ២១ វិច្ឆិកា)
សម្លៀកបំពាក់ Scorpio គឺទៅឡើយអស្ចារ្យ គួរឲ្យស្រឡាញ់និងមានអំណាច។ ប្រសិនបើអ្នកត្រូវការគំនិតសំលៀកបំពាក់សម្រាប់ពិធីបុណ្យ Halloween នេះប្រហែលជាកន្លែងដ៏ល្អមួយដើម្បីចាប់ផ្តើម។
១១.Sagittarius (២២ វិច្ឆិកា ដល់ ២១ ធ្នូ)
ហេតុអ្វីបានជាការម៉ូតមួយនេះផ្តល់ឱ្យយើងនូវអារម្មណ៍រំជួលចិត្ត? វាប្រហែលជាការរួមផ្សំគ្នារវាងពណ៌ប៉ុន្តែការរចនាក៏គួរឱ្យភ្ញាក់ផ្អើលផងដែរ។ 10/10 ស័ក្តិសមនឹងពាក់ដើរលើកំរាលព្រំក្រហម។
១២.Capricorn (២២ ធ្នូ ដល់ ១៩ មករា)
ហើយយើងបានរក្សាទុកម៉ូតដ៏ល្អបំផុតសម្រាប់ចុងក្រោយ។ មួយនេះគឺជាសំណព្វរបស់ខ្ញុំដោយសារតែការកែច្នៃដ៏ឆ្លាតវៃនិងស្មុគ្រស្មាញនៃការរចនាពិសេសនេះ។
ប្រភព៖ herbeauty ប្រែសម្រួល៖ រីតា