Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាជរដ្ឋាភិបាល​អំពាវនាវ​ជា​ថ្មី​ដល់​ស្ថាប័នហិរញ្ញវត្ថុ​កុំ​រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ជំពាក់​ប្រាក់

រាជធានី​ភ្នំពេញ ​៖​ ស្ថិត​ក្នុង​កាលៈទេសៈ​ប្រជាជាតិ​កំពុង​ជួប​បញ្ហា​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ស្នើ​សុំ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ធ្វើការ​យោគយល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ជំពាក់​ប្រាក់ កុំឱ្យ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​ឬ​ដីធ្លី​របស់​ពួក​គាត់ ហើយ​មក​ដល់​ថ្ងៃ​ទី​១៦​សីហា​ឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ទៅ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

បើ​តាម​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ការ​គិតគូ​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្មាន​អ្នក​ណា​ចិត្តល្អ​លើស​សម្តេច​នោះ​ទេ​។

សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា មាន​ប្រសាសន៍​គ្មាន​អ្នក​ណា​មានចិត្ត​ជ្រះ​ថ្លៃ​លើស​ហ៊ុន​សែន​នោះ​ទេ អំពាវនាវ​ឱ្យ​ធនាគារ​មានការ​យោគយល់​ចំពោះ​អ្នក​ដែល​បាន​ជំពាក់​ប្រាក់ ហើយ​សុំ​ឱ្យ​រៀបចំ​ឥណទាន​ឡើង​វិញ​ដល់​រាប់​សិប​ម៉ឺន​គ្រួសារ​។​ប៉ុន្តែ​ពេល​យើង​កំពុង​តែ​ទន់ភ្លន់ កំពង់​តែ​អំពាវនាវ​កុំឱ្យ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ដំណាក់កាល​កូ​វី​ដ​១៩ ឱ្យ​មានការ​អធ្យាស្រ័យ យោគយល់​ពី​សំណាក់​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ បែរជា​មាន​ចលនា​ពី​ខាងក្រៅ​ប្រទេស​រុញ​ឱ្យ​អ្នក​នៅ​ក្នុង​ប្រទេស​ធ្វើ​នូវ​កិច្ចការ​ពីរ​។

សម្តេច​តេ​ជោ បញ្ជាក់​ថា​«​កិច្ចការ​ឬ​ចលនា​ទី​មួយ ឱ្យ​អ្នក​នៅ​ក្នុង​ប្រទេស​ធ្វើ​ចលនា​ទៅ​ដក​លុយ​ចេញពី​ធនាគារ​ដើម្បី​ឱ្យ​ធនាគារ​នៅ​កម្ពុជា​ដួល​រំលំ​។​នេះ​ជា​ចលនា​មួយ ឯ​ចលនា​ទី​២​គឺ​កុំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជំពាក់​លុយ​សង​លុយ​ទៅ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ អីចឹង​ដើម្បី​ឆ្លើយ​តប​និង​ជា​ការ​ព្រមាន ខ្ញុំ​បាន​ប្រកាស​ថា បើ​អ្នក​ណាមួយ​ធ្វើ​តាម​អតីត​ឬ​មេ​ឧទ្ទាម​មិន​ព្រម​សង​លុយ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​លើកទឹកចិត្ត​ឱ្យ​មានការ​រឹបអូស​»​។

សម្តេច​តេ​ជោ ស​ង្ត​ត់​ធ្ងន់​ថា​«​តែ​ឥ​ឡូវ​​ខ្ញុំ​នៅ​តែ​និយាយ​ដដែល​។​ខ្ញុំ​អង្វរក​ធនាគារ មីក្រូហិរញ្ញវត្ថុ​យោគយល់​ចំពោះ​ការ​លំបាក​ក្នុង​សង​ប្រាក់​ទៅ​កាន់​ធនាគារ ហើយ​អំពាវនាវ​ឱ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ​។​ខ្ញុំ​ហើយ​ជា​អ្នក​ចេញ​មុខ​អំពាវនាវ​ឱ្យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ យោគយល់​ចំពោះ​ការ​លំបាក​នូវ​ការ​បង់​ត្រលប់​នៅ​សំណង​សម្រាប់​អ្នក​ដែល​បាត់បង់​ការងារ​ធ្វើ​បាត់ប្រាក់​ចំណូល​»​។

យោង​តាម​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បង្ហាញ​ថា​គិត​ត្រឹម​ចាប់ពី​ខែ​មិ​នា មក​ដល់​ថ្ងៃ​ទី​០៩ សីហា ២០២០ មាន​អតិថិជន​ចំនួន ២៦៦ ៨១៨​នាក់ បាន​ធ្វើការ​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ ដោយសារ​រង​ផល់​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​នោះ​អតិថិជន​ចំនួន ២៥០.៩០៥​នាក់ បាន​បាន​ទទួល​ការ​អនុម័ត​រៀបចំ​ឥណទាន​ឡើង​វិញ ក្នុង​ទំហំ​កម្ចី​សរុប ១.២៣២​លាន​ដុល្លា​សហរដ្ឋអាមេរិក​។

បើ​តាម​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នេះ​នឹង​បន្ត​ធ្វើ​រហូត​ដល់​ចុងឆ្នាំ​២០២០​នេះ​។​ថ្មី​ៗ​នេះ​ខាង​សមាគម​សង្កេត​ឃើញ​មាន​អតិថិជន​មួយ​ចំនួន​ដែល​បាន​រៀបចំ​ឥណទាន​ឡើង​វិញ​ហើយ​នោះ គាត់​បាន​ទាក់ទង​មក​ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ស្នើ​សុំ​បង់ប្រាក់​ជា​ធម្មតា​ដូច​មុន​វិញ ដោយសារ​ពួក​គាត់​មាន​ចំណូល​ខ្លះ​ឡើង​វិញ​ហើយ​ដូចនេះ​ស្នើ​សុំ​បង់​តាម​លក្ខខណ្ឌ​ដើម​កាលពីមុន​៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9596540