អភិបាលខេត្តភូកេតបានមានប្រសាសន៍ថា ឆ្នេរសមុទ្រទាំងអស់នៅក្នុងខេត្តត្រូវបានបើកជាសាធារណៈកាលពីថ្ងៃអង្គារហើយសណ្ឋាគារនឹងចាប់ផ្តើមសេវាកម្មឡើងវិញដោយមានវិធានការគ្រប់គ្រងជំងឺនៅគ្រប់កន្លែងនាខែក្រោយនេះ។
លោកអភិបាលខេត្តបានស្នើសុំឱ្យគ្រប់កន្លែងទាំងអស់រក្សាបាននូវបរិស្ថានស្អាត អនាម័យគ្រប់ទីកន្លែង គោរពតាមគោលការណ៍រក្សាគម្លាត។ លោកបានបន្ថែមថា ចំពោះសណ្ឋាគារត្រូវការរៀបចំបន្ថែមទៀតដើម្បីធានាសុវត្ថិភាពភ្ញៀវ ដូចនេះអាចនឹងខែក្រោយទើបមានសេវាកម្មសណ្ឋាគារឡើងវិញ។ អភិបាលក្រុង Patong លោក Chalermlak Kebsap បានមានប្រសាសន៍ថាអ្នកយាមឆ្នេរនិងក្រុមការងារឆ្នេរត្រូវធានាថាភ្ញៀវទាំងអស់បានពាក់ម៉ាស់ហើយមានអាល់កុលសម្រាប់លាងដៃដើម្បីការពារការឆ្លងជំងឺគ្រប់ៗគ្នា។ អ្នកផ្តល់សេវាម៉ាស្សា ឆ័ត្រ គ្រែ ទូក ស្គី អាហារនិងសេវាកម្មផ្សេងៗទៀតនៅតាមឆ្នេរត្រូវបានណែនាំឱ្យរក្សាអនាម័យខ្ពស់។
រូបតំណាង
សេវាកម្មដែលបន្តដំណើរការឡើងវិញុមាន ផ្សារទំនើប ភោជនីយដ្ឋាន រង្គសាល ហាងកាត់សក់ ក្លិបហាត់ប្រាណ រោងភាពយន្ដ សួនសត្វ និងហាងម៉ាស្សា ត្រូវមានការគ្រប់គ្រងការរាតត្បាតជំងឺឱ្យបានខ្ពស់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post