មនុស្សម្នាក់ៗមានគំនិតនៃការគិតរបស់គេរៀងៗខ្លួន យើងមិនអាចហាមឃាត់ការគិតរបស់គេបាន តែយើងអាចហាមឃាត់ខ្លួនឯងបានកុំអោយខ្វាយខ្វល់ពីពាក្យសម្តីដែលអត់ប្រយោជន៍មួយចំនួនដែលគេនិយាយពីអ្នក។
ពេលខ្លះយើងមិនអាចធ្វើអ្វីបានក្រៅពីបណ្តោយអោយពួកគេកាត់សេចក្តីពីអ្នក អោយគេបង្កើតរឿងយល់ច្រលំចំពោះអ្នក អោយពួកគេនិយាយរឿងរបស់អ្នកពីក្រោយខ្នង។ កុំអោយគំនិតទាំងនោះក្លាយជាបញ្ហាក្នុងចិត្តរបស់អ្នក នោះក៏ព្រោះតែគេពុំទាន់បានស្គាល់អ្នកបានច្បាស់ ព្រោះអ្វីដែលអ្នកធ្វើមិនបានគឺហាមការគិតរបស់អ្នកដទៃ។
អ្វីដែលអ្នកអាចធ្វើបានគឺគ្រាន់តែឈរលើគោលជំហរខ្លួនឯង ឈរទៅលើភាពត្រឹមត្រូវជាធំ កុំអោយភាពស្អប់ ឬការគុំគួនគ្របដណ្តប់ទៅលើគំនិតរបស់អ្នកបានអោយសោះ គ្មានអ្វីដែលអាចបំផ្លាញនូវតម្លៃរបស់អ្នកដោយគ្រាន់តែអ្នកដទៃផ្តល់នូវការគិតអវិជ្ជមានចំពោះរូបអ្នកបានឡើយ។
ភាពល្អត្រឹមត្រូវគឺវាតែងតែធ្វើអោយអ្នកឈ្នះជានិច្ច គឺឈ្នះដោយសន្តិភាព ឈ្នះដោយមានតម្លៃ ហើយអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែរក្សាពន្លឺនៃភាពល្អរបស់អ្នកជាដរាប នោះថ្ងៃណាមួយនឹងមានមនុស្សជាច្រើនមើលឃើញពីពន្លឺដ៏ស្រស់ស្អាតមួយនោះ៕
ដោយ៖ Lavender