
អ្នកណាដែលមិនចង់ស្អាត លើកនេះគ្មានទេអ្នកចង់អាក្រក់ មែនអត់? ដូច្នេះហើយទើបគ្រប់គ្នាតែងតែចំណាយលុយមួយចំនួនទៅលើការថែទាំសម្រស់ ហើយខាងក្រោមនេះជារូបមន្ត Scrub ខាត់ស្បែក ធានាថាមានប្រសិទ្ធភាព។
+របស់ត្រូវការ
ប្រេងដូង(មានលក់តាមផ្សារ)
ស្ករ (ប្រភេទគ្រាប់តូចក៏បាន គ្រាប់ធំក៏បាន)
កាកកាហ្វេ
+របៀបធ្វើ
ស្ករនិងកាកកាហ្វេលាយច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកចាក់ប្រេងដូងបន្តិច(មើលទៅល្មមឃើញជោកល្មម មិនងាកជោគពេកមិនស្ងួចពេក)។
+របៀបប្រើ
នៅពេលលោកអ្នកងូតរួចគឺអាចធ្វើការដុសខាត់ស្បែកជាមួយនឹង Scrub កាហ្វេបានដូចប្រើថ្នាំខាត់ស្បែកធម្មតា ទុកប្រែលជាបាន៣ទៅ៥នាទីអីចាំលាងជូតវាចេញរួចជាការស្រេច។
លោកអ្នកនឹងទទួលបានស្បែករលោងទន់ល្មើយបែបដែលមិនធ្លាប់មាន។
អត្ថបទដោយ៖ រីតា