
តាមសេចក្តីរាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា ក្លិបសេះបង្កង់ Juventus កំពុងឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Barcelona ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Arthur Melo នៅរដូវក្តៅនេះ។
យោងតាមកាសែតនៅអ៊ីតាលី Corriere Torino ចុះផ្សាយថា នាយកប្រតិបត្តិកីឡាក្លិប Juventus គឺលោក Fabio Paratici និងភ្នាក់ងាររបស់ខ្សែបម្រើ Arthur បានជួបចរចាគ្នាពីតម្លៃខ្លួនផ្ទេរនៅរដូវក្តៅនេះ។ កាសែតនេះ ក៏បញ្ជាក់ដែរថា ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Serie A ជាមួយក្លិប Juventus ក្រោមការដឹកនាំរបស់លោក Maurizio Sarri។
សម្រាប់រដូវកាលនេះ រូបគេរកគ្រាប់បាល់បញ្ចូលទីបាន៣គ្រាប់ ពីការបង្ហាញខ្លួនចំនួន១៦ប្រកួត ក្នុងក្របខ័ណ្ឌ LaLiga របស់ប្រទេសអេស្ប៉ាញ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia