+ វិធីធ្វើ៖ សាច់ជ្រូកហាន់ដុំៗរួចប្រឡាក់គ្រឿងជាមួយ ម្រេច ម្សៅស៊ុបខ្នរ និងទឹកស៊ីអ៊ីវ ច្របល់ឲ្យសព្វគ្រឿងរួចទុករយៈពេល ១០ ទៅ ១៥នាទីដើម្បីអោយចូលជាតិល្អ។ ក្រោយមកលាយម្សៅអោយសព្វជាមួយទឹក និងពងមាន់ (ផ្នែកពណ៌ក្រហម) អោយនៅខាប់ៗ កុំរាវពេក និងយកសាច់ដែលប្រឡាក់រួចដាក់ចូលម្សៅ។ បន្ទាប់មកដាក់ខ្លាញ់បំពងក្នុងខ្ទះអោយក្តៅ រួចដាក់សាច់ប្រឡាក់ម្សៅចូលខ្លាញ់ដែលពុះនោះ ប្រែទៅមកឲ្យជិតឆ្អិន សឹមដាក់ខ្ទឹមចិញ្រ្ចាំចូលបំពងឲ្យក្រហមព្រើងៗស្រង់ដាក់ចានតែម្តង។
+ គ្រឿងផ្សំ
– សាច់ជ្រូកបីជាន់ ២ខាំ
– ម្រ៉េចម៉ត់ កន្លះស្លាបព្រាកាហ្វេ
– ខ្ទឹមស ២ កំពឹស (តាមចំណូលចិត្ត)
– ម្សៅស៊ុបខ្នរ 1/2 ស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ីវ មួយស្លាបព្រាបាយ
– ខ្ទឹមសចិញ្ច្រាំ ២កំពឹស (តាមចំណូលចិត្ត)
– ស្ករស ២ស្លាបព្រាកាហ្វេ
-ការ៉ុត ១ផ្លែ
ក្នុងកំឡុងពេលដែលចាំសាច់ចូលជាតិ យើងអាចធ្វើទឹកជ្រលក់ដើម្បីបន្ថែមរសជាតិអោយម្ហូបនេះអោយកាន់តែឆ្ងាញ់បាន។
+ គ្រឿងផ្សំ
– ម្ទេស ៥-១០គ្រាប់តាមចំណូលចិត្ត (យកគ្រាប់ចេញ សម្រាប់អ្នកមិនចូលចិត្តហិរ)
– ស្ករស ២ស្លាបបាយ/ ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
– ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
– ក្រូចឆ្មា កន្លះស្លាបព្រាបាយ/ ទឹកត្រី ១ស្លាបព្រាបាយ
+ វិធីធ្វើ៖ យកខ្ទឹម ម្ទេសបុកចូលគ្នាអោយម៉ត់ រួចដាក់ស្ករ ប៊ីចេង បុករួចហើយ ដួសដាក់ចាន រួចចាក់ទឹកត្រីនិងក្រូចឆ្មាចូលជាការស្រេច៕