Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“វត្ត​ពោធិ៍វាល​​​” អារាម​​ដែល​មាន​រៀបរាប់​ក្នុង​បទ​ចម្រៀង​កវី​ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន ​

វត្ត​ពោធិ៍​វាល ឬ​ហៅ​ខ្លី​ថា​ វត្ត​ពោធិ៍​គឺ​ជា​វត្ត​មួយ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ​ត្រើយ​ខាង​កើត​ស្ទឹង​សង្កែ ចំ​ទល់​មុខ​ផ្សារ​ណាត់​ ដែល​ពី​មុន​មក​មាន​កំពង់​ចម្លង​ទៅ​មក អ្នក​ស្រុក​ហៅ​ថា​កំពង់​ចម្លង​វត្ត​ពោធិ៍​វាល។

អារាម​សាសនា​មួយ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ ពិសេស​អ្នក​និយម​បទ​ពី​សង្គម​ចាស់​ស្គាល់​ច្បាស់​តាម​រយៈ​បទ​ “ម្លប់​ដូង​ទី​១០​ ជា​ស្នាដៃ​និពន្ធ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុន​ឈឿន ក្នុងឆ្នាំ១៩៦៩​ និង​បង្ហើរ​សំនៀង​ពីរោះ​ក្រអួន​ក្រអៅ​​ដោយ​ អធិរាជ​សំឡេង​​មាស ស៊ីន ស៊ីសាមុត​។

វត្តមាន​របស់​វត្ត​ពោធិ៍​ត្រូវ​បាន​បន្លឺ​ឡើង​នៅ​ឃ្លា​ដំបូង​បំផុត​នៃ​បទ​ចម្រៀង​ដែល​មាន​ខ្លឹមសារ​ថា៖ “មើល​ស្ទឹង​សង្កែ មើល​ខ្សែ​ទឹក​ហូរ រគាំង​វត្ត​ពោធិ៍ លាយ​នឹង​ជំនោរ​ថ្ងួច​ថ្ងូរ ផ្ដាំ​ទឹកជំនន់ រៃ​យំ​ទ្រហឹង លា​ស្ទឹង​កវី​និពន្ធ សុរិយា​ទោរទន់ ពួន​ក្រោយ​ផ្ទះ​ស្រី” និងមួយវគ្គទៀតត្រង់ “បុណ្យផ្កាវត្តពោធិ៍នៅមិនទាន់ឆ្លងមិនគួរនួនល្អងប្រែខ្នងសូន្យសោះ”។ 

វត្ត​ពោធិ៍​កសាង​នៅ​​គ្រិស្តសករាជ ១៨១៨។ គេ​ដាក់​ឈ្មោះ​ថា​ជា​វត្ត​ពោធិ៍​វាល​ព្រោះ ទី​ដី​វត្ត​ជា​ទួល​មាន​វាល​ស្រែ​ជុំវិញ និង​មាន​ពោធិ៍​មួយ​ដើម​ធំ​នៅ​ខាងលិច​ទួល​។ ក្រៅ​ពី​ព្រះវិហារ​បុរាណ, អគារ​សម័យ​អាណានិគម​ វត្ត​នេះ​ក៏​មាន​សារមន្ទីរ​ដ៏​សំខាន់​មួយ​ផង​ដែរ​ប្រចាំ​ខេត្ត​មាន​តម្កល់​វត្ថុ​បុរាណ​ជា​ច្រើន៕​​

from: https://tnaot.com/km/m/detail/article/9356045