Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករថ្លៃបំផុតទាំង ១០រូប ដែលចេញពីថ្នាល La Masia

ដូចដែលអ្នកបានដឹងហើយកីឡាករដែលមានដុងពីកំណើត Messi នៅតែមានទេពកោសល្យមិនគួរឱ្យជឿរ។ កីឡាករកំពូលដែលបានវិវត្តខ្លួនចេញពីថ្នាល La Masia ដែលគេស្គាល់ច្បាស់ជាងគេគឺ ខ្សែប្រយុទ្ធ Lionel Messi មានតម្លៃខ្លួនប្រមាណ ១១លានអឺរ៉ូ។

ក្នុងនោះដែរក៏មានកីឡាករវ័យក្មេង Mauro Icardi ជាខ្សែរប្រយុទ្ធមុតស្រួចដែលទើបតែត្រូវបានក្លឹប Paris Saint-Germain ទិញផ្ដាច់ពី Inter Milan ឈរនៅចំណាត់ថ្នាក់លេខ២ មានតម្លៃខ្លួន ៦០លានអឺរ៉ូ ដែលលេខ៣ បានទៅលើកីឡាករឆ្នើមរបស់ Bayern Munich គឺកីឡាករ Thiago Alcantara។ ចំណែកអ្នកមានឈ្មោះបន្ទាប់សុទ្ធសឹងជាកីឡាកររបស់ក្រុមយក្ស Barcelona ។ 

កីឡាករទាំង១០រូប ដែលមានតម្លៃថ្លៃបំផុតចេញពីថ្នាល La Masia មានដូចជា៖

10. Sergio Busquets មានតម្លៃ ២៨លានអឺរ៉ូ

9. Dani Olmo ៣១,៥លានអឺរ៉ូ

8. Hector Bellerin ៣២លានអឺរ៉ូ

7. Andre Onana ៣៦លានអឺរ៉ូ

6. Ansu Fati ៣៦លានអឺរ៉ូ

5. Sergi Roberto ៤០លានអឺរ៉ូ

4. Jordi Alba ៤០លានអឺរ៉ូ

3. Thiago Alcantara ៤៨លានអឺរ៉ូ

2. Mauro Icardi ៦០លានអឺរ៉ូ

1. Lionel Messi ១១២លានអឺរ៉ូ

from: https://tnaot.com/km/m/detail/article/9355991