Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំណត់ត្រាមួយនេះសូម្បីតែ Ronaldo និង Messi ក៏មិនទាន់បំបែកបានដែរ

ដូចដែលលោកអ្នកបានដឹងហើយថាកំពូលកីឡាករដែលធ្វើឱ្យកក្រើកពិភពលោក Ronaldo និង Messi សុទ្ធសឹងតែជាកីឡាករជើងស៊ុតគ្មានប្រណី ចំណែកទិន្នន័យគ្រាប់បាល់បញ្ជូលទីវិញក៏មិនតិចដែរ។ ប៉ុន្តែបើនិយាយពីគ្រាប់បាល់សម្រាប់ជម្រើសជាតិវិញពួកគេទាំងពីរមិនទាន់អាចវ៉ាដាច់កីឡាករមួយរូបនេះទេគឺកីឡាករ Ali Daei។

Ali Daei កើតក្នុងឆ្នាំ ១៩៦៩ នៅទីក្រុង Arbadibl ក្នុងប្រទេសអ៊ីរ៉ង់ គេគឺជាកីឡាករដែលស៊ុតបានច្រើនជាងគេបង្អស់ដែលមានទៅដល់ ១០៩ គ្រាប់។ ឃើញថាគ្រាប់បាល់នេះបានវ៉ាដាច់កីឡាករ Ronaldo ឆ្ងាយដែរ ក្នុងនោះ Ronaldo មាន ៨៥ គ្រាប់ ស្តេចបាល់ទាត់ Pele មាន ៧៧ គ្រាប់ និង Messi មាន ៦៤ គ្រាប់។

បុរសសញ្ជាតិអ៊ីរ៉ង់រូបនេះក៏ជាបុរសដំបូងគេបង្អស់នៃប្រទេសខ្លួនដែលមានសិទ្ធទៅលេងនៅ Champions League និងស៊ុតបញ្ចូលទីបាន ២ គ្រាប់សម្រាប់ជំនួបដំបូងបង្អស់។

បើសរុបគ្រាប់បាល់របស់ Ali Daei ទាំងនៅតំបន់អាស៊ី និងអឺរ៉ុបគាត់ស៊ុតបញ្ជូលទីបានចំនួន ២៨៧ គ្រាប់ ៕

from: https://tnaot.com/km/m/detail/article/9355963