ការបោះឆ្នោតអាមេរិក ធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ២០២០ កាន់តែខិតជិតចំណែក ការគាំទ្រ ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកបេក្ខភាពប្រធានាធិបតី Joe Biden ទទួលបានការគាំទ្រខ្ពស់ទៅវិញ។
អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋអាមេរិក ដោយមានអ្នកគាំទ្រលើសពី៥៥ភាគរយ។ ចំណុចទាំងនោះហើយដែលជាក្តីសង្ឃឹម ក្នុងការផ្លាស់ប្តូរនយោបាយដឹកនាំអាមេរិក។ តាមលទ្ធផលស្ទង់មតិ លោក Joe Biden បាននាំមុខ លោកត្រាំ ដល់ទៅ១៤ ពិន្ទុះ។
តាមការស្ទងមតិរបស់បណ្តាញព័ត៌មាន CNN បានបង្ហាញឲ្យឃើញថា មានពលរដ្ឋដល់ទៅ៥៥ភាគរយគាំទ្រលោក Joe Biden ចំណែកការគាំទ្រ លោកត្រាំ ក៏បានធ្លាក់ចុះនៅសល់តែ៤១ ភាគរយប៉ុណ្ណោះ។
ពលរដ្ឋអាមេរិក បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ក្នុងពេលមានពលរដ្ឋជាង ២លាននាក់ ឆ្លងកូវីដ ១៩ និងស្លាប់ជិត១១៣ពាន់នាក់ ។
រឿងរ៉ាវកើតឡើងផ្ទួនៗគ្នានៅអាមេរិក បានធ្វើឲ្យពលរដ្ឋខកចិត្តយ៉ាងខ្លាំង ចំពោះការដឹកនាំរបស់លោកត្រាំ។ ការឆ្លងរាលដាលកូវីដ និងបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍ធ្វើឲ្យលោកត្រាំបាត់បង់ការគាំទ្រយ៉ាខ្លាំង៕ ប្រែសម្រួលដោយ៖MEO