Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កុំបណ្តោយចិត្តអោយខុសរបៀប

ស្នេហាគឺមោបាំងជញ្ជាំងបិត តែមិនមែនមកពីអារម្មណ៍ស្នេហាទាំងស្រុងទេ ដែលធ្វើអោយយើងរវើរវាយរហូតដល់បាត់ម្ចាស់ការនោះទេ ​វាគ្រាន់តែជាការរួមផ្សំប៉ុណ្ណោះ ។

មនុស្សខ្លះ ចូលចិត្តបណ្តែតបណ្តោយខ្លួនអោយក្លាយជាជនទីបី ព្រោះតែអារម្មណ៍ល្អរបស់ខ្លួនមួយពេលទៅលើនរណាម្នាក់ ទាំងដែលបានដឹងហើយ លឺហើយ ថាម្នាក់នោះជាកម្មសិទ្ធិរបស់អ្នកណា ។ អាត្មានិយម ជាអ្វីដែលគាត់គិតឃើញតែមួយមុខគត់នៅពេលនេះ ហើយមិនមែនបាត់បង់ម្ចាស់ការលើខ្លួនឯងនោះទេ ប៉ុន្តែគាត់មានចេតនាបែបនេះ…

ជនទីបី ច្រើនតែត្រូវបានគេចាត់ទុកជាជនអប្រិយ ជាមនុស្សដែលដណ្តើមក្តីស្រលាញ់របស់អ្នកដទៃ ប៉ុន្តែក៏មិនអាចបន្ទោសតែម្ខាងបានដែរ ។ បើដៃគូអ្នកជាមនុស្សដែលនឹងធឹង និងស្រលាញ់អ្នកខ្លាំង គាត់មុខជាមិនអាចទោទន់ចិត្តទៅតាមអ្នកណាទាក់ទាញនោះទេ តែបើគាត់មានចិត្តបែកឆ្វេងហើយ អោយគាត់ទៅចុះ កុំតោងទាមមនុស្សដែលចិត្តមិនត្រង់នឹងអ្នក ។

ប៉ុន្តែសម្រាប់អ្នកដែលចង់ធ្វើជាជនទីបីវិញ គួរអ្នកសួរសតិ និងរៀបលំដាប់ចំណេះដឹងរបស់ខ្លួនឡើងវិញផង មុននឹងសម្រេចចិត្តថាដណ្តើមនរណាម្នាក់ចេញពីគ្រួសាររបស់គេ ព្រោះមនុស្សខ្លះ ជាពិសេសបុរសច្រើនតែលិចលង់ក្នុងភាពមាយារទន់ជ្រាយរបស់មនុស្សស្រីស្រាប់ហើយ ។ បើសិនជាអ្នកនឹកគិតថា រកវិធីបំបែកបំបាក់គ្រួសារគេ គួររាប់សន្លឺកសៀវភៅ និងតួអក្សរដែលអ្នកបានរៀនផង ឬមួយក៏… រំលឹកពីវង្សត្រកូលគ្រួសារខ្លួន តើវាជាភាពអាម៉ាសដែរទេ?

from: https://tnaot.com/km/m/detail/article/9355663