Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លិប Monaco ប្រកាសថា អ្នកចាំទី Subasic នឹងចាកចេញពីក្លិបនៅចុងខែមិថុនាខាងមុខ

ក្លិប Monaco បានប្រកាសថា កីឡាករអ្នកចាំទី Danijel Subasic នឹងត្រូវចាកចេញពីក្លិបនៅចុងខែមិថុនាខាងមុខ បន្ទាប់ពីចំណាយពេលជាង៨រដូវកាលនៅទីនេះ។

អ្នកចាំទីសញ្ជាតិក្រូអាតវ័យ៣៥ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុបចំនួន ២៩២ប្រកួត សម្រាប់ក្លិប Monaco ចាប់តាំងពីផ្លាស់មកពីក្លិប Hajduk Split ក្នុងឆ្នាំ២០១២។

កីឡាករ Subasic នឹងត្រូ​វផុតកុងត្រាជាមួយ Monaco នៅថ្ងៃទី៣០ ខែមិថុនា។ រូបគេបានជួយឱ្យក្លិបឈ្នះពានរង្វាន់ Ligue 2 ដែលជាលីគលំដាប់ទី២ របស់បារាំង និងលីគកំពូល Ligue 1 ផងដែរ ហើយក៏ជាផ្នែកមួយក្នុងការជួយក្លិបឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាល២០១៦-១៧។

លោក Dmitry Rybolovlev ប្រធានក្លិប Monaco បានបង្ហាញអារម្មណ៍ចំពោះការចាកចេញរបស់អ្នកចាំទី Subasic ដោយមានប្រសាសន៍ថា៖ “ខ្ញុំសូមអរគុណចំពោះ Danijel សម្រាប់ការប្រកបអាជីពដ៏ពិសេសរបស់គាត់ជាមួយពួកយើង។ គាត់បានមកដល់ទីនេះ តាំងពីពួកយើងស្ថិតនៅលីគលំដាប់ទី២មកម្ល៉េះ ហើយគាត់បានជួយក្លិបឡើងមកលេងនៅលីគកំពូលវិញ នេះជាគុណសម្បត្តិដ៏ធំធេងរបស់គាត់ “៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9355657