
បើទោះបីជាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បានទទួលចំណាត់ថ្នាក់ទី៤ ក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនក៏ពិតមែន ប៉ុន្ដែនៅក្នុងនោះ ខែ្សប្រយុទ្ធវ័យក្មេងគឺ សៀង ចន្ធា បានបង្កើតប្រវត្ដិសាស្រ្ដដ៏អស្ចារ្យមួយផងដែរ។
សមាជិករបស់ក្រុមបឹងកេតរូបនេះ បានបំបែកកំណត់ត្រាក្លាយជាកីឡាករស៊ុតបញ្ចូលទីលឿនបំផុតត្រឹមតែ១៨វិនាទី ក្នុងការប្រកួតរវាងកម្ពុជាអាយុក្រោម ២២ឆ្នាំ និង មីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ នៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន។
យ៉ាងណាក្ដី ការប្រកួតបានបញ្ចប់ទៅដោយកម្ពុជា បានត្រឹមបរាជ័យក្នុងវគ្គកាត់សេចក្ដីបាល់ប៉េណាល់ទីដោយលទ្ធផល ៤-៥ ក្រោយប្រកួតបញ្ចប់៩០នាទី ស្មើគ្នា ២-២៕
ដោយ៖ សុគន្ធតារា