Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំហុសឆ្គងធ្ងន់ធ្ងរក្នងការរកស៊ីចូលគ្នា

ព្រោះតែខ្វះដើមទុន មនុស្សភាគច្រើនស្វែងរកការសហការគ្នាពីមនុស្សជិតស្និត មិត្តភក្តិ សង្សារ ឬសាច់ញាតិ ក៏ព្រោះតែយល់ថា មនុស្សស្និតស្នាលអាចទុកចិត្តបាន។ ប៉ុន្តែ… វាពិតជាបែបនោះហ្ហរ!

ក្នុងការចាប់ផ្តើមដំណើរការនៃការរកស៊ី អ្នក​ត្រូវ​គិត​រក​គំនិត​ថ្មី​ៗ​ដើម្បី​ឱ្យ​អាជីវកម្ម​របស់​អ្នក​ដើរទៅ​មុខ។ បុគ្គលិក​របស់​អ្នក អាច​នឹង​មក​ជួប​អ្នក​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ញឹកញយ។ អ្នក​អាច​នឹង​គ្មាន​ពេល​សម្រាប់​គ្រួសារ មិត្ត​ភ័ក្ត្រ និង មនុស្ស​ក្នុង​សង្គម នៅ​ពេល​ចាប់ផ្តើម​ការ​រកស៊ីដំណាក់កាល​ដំបូង។

ការចូលហ៊ុនគ្នារកស៊ី ពុំមែនជារឿងអាក្រក់ តែក៏ជារឿងដែលត្រូវប្រុងប្រយ័ត្នផងដែរ។ 

ខាងក្រោមនេះខ្ញុំនឹងបង្ហាញពីលក្ខខណ្ឌខ្លះៗដែលអ្នកត្រូវពិចារណាលើការសម្រេចចិត្ត៖

១. ទីតាំងដែលត្រូវទិញ ឬជួលបើកជារបស់សាច់ញាតិម្ចាស់ហ៊ុនណាម្នាក់ ឬជារបស់ភាគហ៊ុនណាមួយផ្ទាល់។

២. រាល់កិច្ចការនៅក្នុងដំណើរការនៃការរកស៊ី គឺជាការគ្រប់គ្រង និងរៀបចំតែពីភាគីម្ចាស់ហ៊ុនណាមួយផ្ទាល់ រួមមានប្រើបុគ្គលិកតាមរយៈខ្សែ។

៣. ពាក់ព័ន្ធនឹងចំណុចគ្រប់គ្រងដែរ៖ ផ្តាច់់មុខធ្វើគ្រប់យ៉ាងតែពីភាគីម្ចាស់ហ៊ុនណាមួយ ជាពិសេសរឿង Account លើលុយកាក់។

៤. កិច្ចព្រមព្រៀងចុលហ៊ុនធ្វើឡើងតែពីបុគ្គលពាក់ព័ន្ធ គ្មានការចូលរួមពីសាក្សី ឬមេធាវី។

៥. បញ្ចេញកំលាំងមិនស្មើរគ្នា។

ចំណុចទាំងអស់ខាងលើនេះ នឹងហុចផលអវិជ្ជមានដល់អ្នកនៅថ្ងៃក្រោយជាក់ជាពុំខាន៕

from: https://tnaot.com/km/m/detail/article/9355496