Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោះមកដឹងពីរឿង ១ពាន់មួយយប់

មិនដឹងថាលោកអ្នកធ្លាប់បានអានរឿងជាសេរីនេះឬអត់នោះទេ! រឿង មួយពាន់មួយយប់ ពិតជារឿងព្រេងនិទានមួយដ៏ល្អមួយ ដែលអានបានទាំងកុមារនិងយុវវ័យ។ គ្រប់គ្នាដែលបានអានរឿងនេះហើយគឺតែងតែជក់ចិត្តអានរហូតដល់ចប់ទាំង៩ក្បាលដោយមិនចង់ឈប់ឡើយ។

រឿងនេះមានចំនួន ៩ក្បាល ជាប្រភេទរឿងព្រេងបរទេសដែលខ្មែរយើងបានបកប្រែមក ហើយវានិយាយពីស្ដេចមួយអង្គនៃប្រទេស អ៊ីរាក់ កាលពីសម័យដើមនិងកូនស្រីមន្ត្រីមម្នាក់។ ដំណើរដែលធ្វើឲ្យសាច់រឿងអូសអន្លាយរហូតដល់ទៅច្រើនក្បាលបែបនេះគឺព្រោះតែហេតុដំបូងនោះ ដោយសារតែតួអង្គឯកស្ដេច ឆារីយ៉ា ត្រូវគ្រាំព្រះទ័យនិងចងចិត្តខឹងនឹងមហេសីគិតថានាងក្បត់ចិត្ត ក៏កើតព្រះទ័យគុំកួនស្អប់ស្រី ហើយរាល់យប់ទ្រង់តែងបញ្ជាឲ្យមន្ត្រីក្នុងវាំងយកស្រីស្អាតមកថ្វាយ លុះព្រឹកឡើងនឹងនឹងបញ្ហាឲ្យគេយកស្រីម្នាក់នោះទៅប្រហារជីវិត។ មានយប់មួយនោះនាង សេហេរ៉ាហ្សាដ ជាកូនស្រីរបស់មន្រ្តីក្នុងវាំង បានស្នើរឪពុកចូលខ្លួនទៅថ្វាយស្ដេច ហើយដោយមិនអាចប្រកែកនឹងកូនស្រីបានមន្ត្រីនោះក៏យល់ព្រមនឹងកូនស្រី។

សេហេរ៉ាហ្សាដ ជាមនុស្សស្រីដែលមានបញ្ញាឆ្លាតវៃ នាងបានចូលទៅថ្វាយខ្លួនជួបនឹងស្ដេចនៅក្រឡាបន្ទំ ក្រោយពីស្ដេច ឆារីយ៉ា សប្បាយនឹងតណ្ហារួចហើយ ស្រីល្អក៏សំនូមពរសុំឲ្យប្អូនស្រី ឌីណាហ្សាដ មកស្ដាប់រឿងនាងនិយាយមុននឹងនាងស្លាប់នៅថ្ងៃស្អែក ហើយស្ដេចក៏យល់ព្រម។ លុះមាន់រងាវ ឌីណាហ្សាដ ក៏បានដាស់ សេហេរ៉ាហ្សាដ ឲ្យនិយាយរឿង នាងចេះតែនិទានរឿងជាបន្តបន្ទាប់ លុះជិតព្រឹកនាងក៏បញ្ឃប់ត្រង់កន្លែងអាថ៌កំបាំង ចំនែកស្ដេច ឆារីយ៉ា ដែលនៅទីនោះបានស្ដាប់ឮដែរក៏កើតការចង់ដឹង ទើបព្រឹកឡើងទ្រង់មិនបានឲ្យគេយកនាងទៅប្រហារជីវិតឡើយព្រោះចង់ស្ដាប់សាច់រឿងបន្ត ហើយស្រីល្អក៏បានបន្តធ្វើបែបនេះពីយប់មួយទៅយប់មួយទៀត រហូតដល់យប់ទីមួយពាន់មួយ ដែលក្សត្រស្រាប់តែកែប្រែគំនិតយកនាងធ្វើជាព្រះមហេសី និងឈប់ចងគុំនុំនឹងស្រីៗតទៅទៀត។

សរសេរអត្ថបទ៖ រីតា

from: https://tnaot.com/km/m/detail/article/9355487