Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋរាប់ពាន់នាក់ ចូលរួមជូនដំណើរ​​ George Floyd

​សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៩ខែមិថុនា ​​បានផ្សាយថា​​ ពលរដ្ឋ​រាប់ពាន់នាក់ នៅរដ្ឋ​តិចសាស់ បាននាំគ្នាចូលរួម​ដង្ហែសព លោក​ George Floyd ​។

លោក George Floyd ជនជាតិស្បែកខ្មៅ​​អាយុ​៤៦ឆ្នាំ​ត្រូវ ប៉ូលិស​ស្បែកសសង្កត់ក​ រហូតដល់ស្លាប់។​ ការស្លាប់របស់​ George Floyd បង្កឲ្យមានបាតុកម្ម​កើតឡើងគ្រប់ទិសទី នៅលើទឹកដីអាមេរិក និងនៅជុំវិញពិភពលោក​ ពិសេស នៅតំបន់អឺរ៉ុប​។

ទង់ជាតិអាមេរិក​បានចងនៅតាមផ្លូវ​ទៅកាន់​ព្រះវិហារនៅទីក្រុង Houston ដែលជាទីកន្លែង​ប្រារពពិធីបុណ្យសព​ និងជាទីក្រុងដែល លោក​ George Floyd កើតនៅទីនោះនិងធំឡើង។

ពលរដ្ឋ​ដែលចូលរួមក្នុងពិធីបុណ្យសព បានពាក់ម៉ាស់គ្រប់គ្នា​បការពារការឆ្លងរាលដាលកូវីដ​១៩។ ​ពលរដ្ឋដែលចូលរួមដង្ហែរសពលោក George Floyd បានបង្ហាញពីការសោកស្តាយចំពោះការស្លាប់ដោយសារតែកម្លាំងប៉ូលិស ។

ជាមួយគ្នានេះបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ នៅអាមេរិកឈានចូលសប្តាហ៍ទី​៣ ​ក្រោយការស្លាប់ របស់លោក​ George Floyd៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9355468