
មិនធម្មតាទេខ្សែប្រយុទ្ធ Paulo Dybalaខណៈកំពុងតែរង់ចាំការបន្តកុងត្រាថ្មីជាមួយក្លឹប Juventusកីឡាកររូបឆ្នើមម្នាក់នេះបានសារភាពថា បើបានលេងឲ្យ Barcelonaវាជារឿង “ល្អណាស់”។
កីឡាករសង្ហាវ័យ២៦ឆ្នាំរូបនេះបានបញ្ជាក់បន្ថែមថា៖ “កំឡុងពេលនេះ ខ្ញុំគ្មានបញ្ហាអ្វីទាំងអស់។ ខ្ញុំនៅសល់កុងត្រាមួយឆ្នាំកន្លះទៀត វាមិនយូរប៉ុន្មានទេ ម្យ៉ាងបញ្ហាកូរ៉ូណាបានធ្វើឲ្យក្លឹបដំណើរការមិនសូវជាស្រួលឡើយ ប៉ុន្តែកីឡាករផ្សេងទៀតពួកគេបានបន្តហើយ ដូច្នេះយើងកំពុងរង់ចាំ។ ខ្ញុំជាកីឡាកររបស់ក្លឹបនេះ ខ្ញុំរីករាយនៅទីនេះ។ មនុស្សជាច្រើនស្រលាញ់ខ្ញុំខ្លាំង ខ្ញុំក៏ស្រលាញ់ពួកគេខ្លាំងដែរ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយប្រធានក្លឹប ហើយខ្ញុំនៅមិនទាន់ដឹងនៅឡើយទេថាពេលណាទើបពួកគាត់នឹងទាក់ទងខ្ញុំឬអត់ទាក់ទងនឹងការបន្តកុងត្រា ទាំងនេះវាអាស្រ័យលើ Juventus”។
ប៉ុន្តែលើសពីនេះ Dybala បានប្រាប់ CNN ថា “ការពិតគឺ Barcelona គឺជាក្រុមដ៏ធំមួយនៅទូទាំងពិភពលោក ដោយមានវត្តមាន Messi នៅទីនោះវាកាន់តែធំថែមទៀត” ។
“វាពិតជាល្អណាស់! ប៉ុន្តែ Juventus ក៏ជាក្លឹបមួយដែលធំធេងពេញទៅដោយប្រវត្តិសាស្ត្រ ដែលបច្ចុប្បន្នមានកីឡាករឆ្នើមៗដូចជាលោក រ៉ូណាល់ដូ ជាដើម”។
ប្រភព៖ sportskeeda ប្រែសម្រួល៖ រីតា