
កាលពីថ្ងៃទី០៨ ខែមិថុនា ម្សិលមិញ កញ្ញា Minzy បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធីវិទ្យុ Radio Era របស់ Jung Sun Hee និង Moon Chun Shik ដើម្បីពិភាក្សាអំពីបទចម្រៀងថ្មីរបស់កញ្ញា ក៏ដូចជាក្តីសង្ឃឹមរបស់កញ្ញាសម្រាប់ការជួបជុំសមាជិកក្រុម 2NE1 ឡើងវិញ ។
ថ្មីៗនេះ Minzy បានចេញបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា “Lovely” ដែលជាការចេញផ្សាយលើកដំបូង ក្រោយបាត់មុខពីសិល្បៈរយៈពេល ៣ឆ្នាំ ។
បន្ទាប់ពីចាកចេញពីផលិតកម្មចាស់កាលពីដើមឆ្នាំនេះ ហើយ Minzy ក៏បានចូលធ្វើការក្នុងផលិតកម្មជាមួយឪពុករបស់កញ្ញា ដើម្បីជួយការងាររបស់គាត់។ Minzy បាននិយាយថា “ខ្ញុំពិតជាមានគោលដៅរយៈពេលវែង នៃការបណ្តុះបណ្តាលយុវជនដែលស្រឡាញ់វិស័យសិល្បៈនៅថ្ងៃអនាគតផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi