Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ “Sour Candy” របស់ BLACKPINK និង Lady Gaga ជាប់ចំណាត់ថ្នាក់កំពូលក្នុងតារាង Billboard

បទចម្រៀង “Sour Candy” របស់ក្រុមតារាចម្រៀង BLACKPINK និងកញ្ញា Lady Gaga បានបង្ហាញខ្លួននៅលើតារាង Billboard 100 ។

កាលពីថ្ងៃទី០៨ ខែមិថុនា ម្សិលមិញ តារាង Billboard បានប្រកាសថា បទ “Sour Candy” ទទួលបានចំណាត់ថ្នាក់លេខ៣៣ ក្នុងសប្តាហ៍នេះ នៅលើតារាងរបស់ខ្លួន ដែលឈរនៅលំដាប់បទចម្រៀងដែលពេញនិយមបំផុតនៅសហរដ្ឋអាមេរិក ។

នេះគឺជាលើកទីមួយរបស់ក្រុម BLACKPINK ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត បានបញ្ចូលក្នុងតារាង Billboard  រីឯបទ “Kill This Love” ឈរនៅចំណាត់លេខ៤១ និងបទ “DDU-DU DDU-DU” ឈរនៅចំណាត់ថ្នាក់លេខ៥៥ ។

គួរបញ្ជាក់ដែរថា បទ “Sour Candy” នេះ ត្រូវបានដាក់បញ្ចូលក្នុងអាល់ប៊ុមទី៦ របស់ Lady Gaga ដែលមានចំណងជើង “Chromatica” និងជាបទដំបូង ជាភាសាកូរ៉េ និងភាសាអង់គ្លេសរបស់នាង ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9355077