Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិណ​ខ្មែរ​ ​អាយុ​កាល​ជិត​២​ពាន់​ឆ្នាំ​សម្រាប់​ប្រគំ​ថ្វាយ​ព្រះ​ ថ្វាយ​អាទិទេព និង​​ព្រះមហាក្សត្រ​

«ពិណ»ក្លាយ​​មកពី​ភាសាសំស្ក្រឹត និងបាលីថា«វីណា» ជាឧបករណ៍ខ្សែកេះ ឬដេញដោយម្រាមដៃទាំងដប់ មានពិណកោង ពិណកែង និងពិណស្នូក។

ឧបករណ៍នេះ ប្រើប្រាស់រួមជាមួយនឹងឧបករណ៍ដទៃទៀត សម្រាប់ប្រគុំថ្វាយ​ព្រះ​ ថ្វាយ​អាទិទេព ថ្វាយ​ព្រះមហាក្សត្រ ​​និង​ជូន​មន្ត្រី​ធំៗ​ជា​ដើម​ក្នុង​សម័យ​បុរាណ។



ពិណ​ជា​ឧបករណ៍​ដែល​អាច​បន្លឺ​សម្លេង​យ៉ាង​ពីរោះ​រណ្ដំ ស្ដាប់​ហើយ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្ងប់​ក្នុង​ចិត្ត​ ដោយវាអាច​លេងបានគ្រប់បទ បែបភ្លេងការ មហោរី ឬបទបុរាណជាដើម។

ពិណ​ខ្មែរ​បុរាណ​មាន​ប្រវត្តិ​រាប់​ពាន់​ឆ្នាំ​​មក​ហើយ​ ដែល​មាន​ចារ​ទុក ​នៅ​តាម​សិលា​ចារិក តាម​ប្រាសាទ​បុរាណ​នានា ក្នុង​នោះ​ជា​តឹកតាង​ច្បាស់​លាស់​ គឺ​មាន​នៅ​ប្រាសាទ​សម្បូរ​ព្រៃ​គុក​ តាំងពី​​មុន​សម័យ​អង្គរ​។ ​លុះ​ក្រោយ​មក​ទៀត​ ក្នុង​​សម័យ​អង្គរ​​ ពិណ​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​ពេញ​និយម​បំផុត​ ​ហើយ​បាន​បន្សល់​ទុក​ភស្តុតាង នៅ​តាម​ប្រាសាទ​បាយ័ន បន្ទាយ​ឆ្មារ​ជា​ដើម…៕

from: https://tnaot.com/km/m/detail/article/9354869