Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Messi ត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅក្នុងទីលានវិញហើយ

កីឡាករឆ្នើមរបស់ក្លិប Barcelona គឺខ្សែបម្រើប្រយុទ្ធ Lionel Messi បានត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅក្នុងទីលានវិញហើយ បន្ទាប់ពីខកខានមួយរយៈដោយសារបញ្ហារបួស។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានរងរបួសសាច់ដុំបន្តិចបន្តួច ហើយមានការព្រួយបារម្ភថានឹងមិនអាចវិលត្រឡប់មកកាន់ទីលានវិញទាន់ពេលវេលា សម្រាប់ការប្រកួតក្នុងក្របខណ្ឌ LaLiga សប្តាហ៍នេះ ជាមួយក្រុម Mallorca។ យ៉ាងណាក៏ដោយ ពេលនេះរូបគេអាចវិលត្រឡប់មកហ្វឹកហាត់វិញជាមួយមិត្តរួមក្រុមបានធម្មតា ហើយធ្វើលោក Quique Setien អ្នកចាត់ការទូទៅក្លិប Barcelona សប្បាយចិត្តខ្លាំងផងដែរ។

Messi ជាកីឡាករសំខាន់ក្នុងក្រុមដែលមានសមត្ថភាពអាចរកគ្រាប់បាល់បញ្ចូលទីឱ្យ Barca ស្ទើតែគ្រប់ប្រកួតទៅហើយ។ ជាក់ស្តែងក្នុងការបង្ហាញខ្លួន២២ប្រកួតកន្លងទៅ ខ្លួនគេអាចរកគ្រាប់បាល់បញ្ចូលទីបានចំនួន១៩គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី (Assists) ១២លើកផងដែរ។

គួរឱ្យដឹងដែរថា នៅក្នុងសប្តាហ៍នេះ ក្រុម Barcelona នឹងត្រូវជួបប្រកួតជាមួយក្រុម Mallorca ក្រៅទឹកដី នាថ្ងៃទី១២ ខែមិថុនា វេលាម៉ោង៣:០០នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9354741