Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅលើពិភពលោក មានការឆ្លងកូវីដ១៩ជាង១៣ម៉ឺនករណី ក្នុងរយ:ពេល២៤ម៉ោង

អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានអះអាងថា ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មី នៃកូវីដ១៩ ជាង ១៣១ ០០០ករណី និងស្លាប់ ៣៤០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងជាង ៦,៩៣លាននាក់ និងស្លាប់ជាង៤០១០០០នាក់ នៅទូទាំងពិភពលោក។

របាយការណ៍ដដែល បានបន្ដថា ស្ថិតិ នៃចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ១៩ខាងលើនេះ គឺអង្គការសុខភាពពិភពលោក ទទួលបានទិន្នន័យផ្លូវការពីបណ្ដាប្រទេសផ្សេងៗ នៅជុំវិញពិភពលោក។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មី នៃកូវីដ១៩ ចំនួន ១៣១ ៤០៩ករណី។

តំបន់អាមេរិកខាងជើង និងខាងត្បូង មានការឆ្លងច្រើនបំផុត​ ដោយមានអ្នកឆ្លង សរុប ៣ ៣១១ ៣៨៧នាក់ ក្នុងនោះស្លាប់ ១៨១ ៨០៤នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានករណីឆ្លង ៧៦ ៥១២នាក់ និងស្លាប់ ២៤១០នាក់។ 

ដោយឡែកនៅតំបន់អឺរ៉ុប មានអ្នកឆ្លងសរុប ២ ២៨៦ ៥៦០នាក់ និងស្លាប់ ១៨៤ ១២០នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងក​ន្លងមកនេះ មានការឆ្លងចំនួន ១៨ ២៥៨ករណី និងស្លាប់ ៣៨៨នាក់។ ចំណែកតំបន់ខាងកើតសមុទ្រមេឌីទែរ៉ាណេ មានអ្នកឆ្លងសរុប ៦៤១ ៤២៩នាក់ និងស្លាប់ ១៤ ៦០២នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មីចំនួន ១៧ ៧៤៥ករណី និងស្លាប់ថ្មី ២៧៦នាក់។

រហូតមកដល់ពេលនេះ អាមេរិក មានអ្នកឆ្លង និងស្លាប់ដោយកូវីដ១៩ច្រើនជាងគេបំផុត។ បន្ទាប់មក គឺប្រទេសប្រេស៊ីល រុស្ស៊ី អង់គ្លេស ឥណ្ឌា អេស្ប៉ាញ អ៊ីតាលី ប៉េរូ អាល្លឺម៉ង់ អ៊ីរ៉ង់…..ជាដើម។

បើតាមគេហទំព័រ Worldometer ចេញផ្សាយ នៅព្រឹក ថ្ងៃទី៩ ខែមិថុនា ថា នៅលើពិភពលោក មានអ្នកឆ្លងកើនឡើងដល់ ៧ ១៩៨ ៦៣៦នាក់ ក្នុងនោះស្លាប់ ៤០៨ ៧៣៤នាក់ និងជាសះស្បើយ ៣ ៥៣៦ ១៥៤នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9354715