
តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក នី រតនា ថ្វីត្បិតតែរៀបការមានប្រពន្ធកូនរួចហើយក្តីតែលោកនៅតែ អាចឆក់យកបេះដូងអ្នកគាំទ្រឲ្យស្រលាញ់ ចូលចិត្ត កាន់តែខ្លាំងលើសដើម។
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ នី រតនា បានកាន់ដៃភរិយាបណ្តូលចិត្តតែមួយ ទៅកម្សាន្តលេងតាមឆ្នេរសមុទ្រ ដ៏សែនធំល្វឹងល្វើយ និងបានភ្ជាប់ជាមួយសារផ្អែមល្ហែមថា “ថត pre wedding ឆ្នាំមុនមិនទាន់ឆ្អែត ទុកកូនមែលមួយឡែកសិន រូបភាពពីឆ្នេរឡងប៊ិច កោះរ៉ុង ភាគទី១”។
ក្រោយពី នី រតនា បានបង្ហោះរូបភាពស្អាតៗទាំងនេះហើយ បណ្តាអ្នកគាំទ្រជាច្រើន បានចូលខមមិន ថាពិតជាគូស្នេហ៍គួរឲ្យស្រលាញ់ណាស់ ទាំងស្អាត និសមគ្នាបំផុត៕
ដោយ៖ លក្ខិណា